ចោរប្លន់ប្រដាប់អាវុធ ចូលប្លន់ម្ចាស់ផ្ទះ ប្រជាពលរដ្ឋ យកអស់ទ្រព្យ មួយចំនួន

កំពត៖ ក្រុមចោរប្លន់ប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ មានគ្នា៣នាក់ បានចូលប្លន់ម្ចាស់ផ្ទះយកលុយ គ្រឿងអលង្ការ និងសម្ភារៈអស់មួយចំនួន រួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកឈូក បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរចូលប្លន់នោះ ប្តីឈ្មោះ មួង ង៉ែត អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ អាន សុធីម អាយុ៤២ឆ្នាំ មុខរបរលក់ឥវ៉ាន់ ចាប់ហួយ គ្រួសារមានទីលំនៅភូមិ ឃុំខាងលើ ។

មន្រ្តីនគរបាលដដែលបន្តថា គ្រួសារជនរងគ្រោះ ត្រូវបានក្រុមចោរប្លន់ មិនស្គាល់អត្តសញ្ញាណ មានគ្នា០៣នាក់ ប្រើអាវុធវែងធន់អាកា ចំនួន០១ដើម ហើយមានជនសង្ស័យ២នាក់ ក្នុងចំណោមពួកវា៣នាក់ បានពាក់ម៉ាស់បិតមុខ ក្នុងនោះដោយម្នាក់បាន យកកាំភ្លើងភ្ជង់ម្ចាស់ផ្ទះ និងម្នាក់ទៀតយកខ្សែកៅស៊ូខ្មៅ ជាអ្នកចូលចង រីឯជនសង្ស័យម្នាក់ទៀតឈរ ចាំម៉ូតូនៅមុខផ្ទះ ។ ជនសង្ស័យប្លន់យកទ្រព្យសម្បត្តិ បានដោយជោគជ័យ រួមមាន លុយខ្មែរចំនួន ១២០០,០០០រៀល (មួយលៀន២សែនរៀល), ខ្សែដៃប្លាទីន១ខ្សែ ស្មើ៥ជី និងទូរស័ព្ទដៃ ២គ្រឿង ។

ក្រោយធ្វើសកម្មភាពប្លន់រួច ក្រុមជនសង្ស័យបានឡើង ជិះម៉ូតូបើកគេចខ្លួនបាត់ ដោយសុវត្ថិភាព។ ទទួលព័ត៌មានក្រោយហេតុការណ៍រួច កម្លាំងនគរបាល និងកម្លាំងអ.ហ ស្រុកឈូក បានចុះទៅដល់កន្លែង កើតហេតុ និងបច្ចប្បន្នកម្លាំងបាន និងកំពុងបន្តធ្វើការស្រាវជ្រាវវែក រកមុខសញ្ញានេះហើយ៕

ចោរប្លន់ប្រដាប់អាវុធ ចូលប្លន់ម្ចាស់ផ្ទះ ប្រជាពលរដ្ឋ យកអស់ទ្រព្យ មួយចំនួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត