ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency

ជម្រើសគេហដ្ឋានដ៏ល្អបំផុតនាថ្ងៃអនាគតក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន JS Land Limited ថ្ងៃនេះ បានចាប់ផ្តើមបើក សម្ពោធជាផ្លូវការនៅការដ្ឋាន សាងសង់របស់ខ្លួន ដែលស្ថិតនៅក្នុង ខណ្ឌសែនសុខ​ដែលជា តំបន់អភិវឌ្ឍន៍។​ បន្ទាប់ពីការទទូលស្គាល់នឹងគាំទ្រយ៉ាង ពេញទំហឹងក្នុងការ ដាក់ប្រកាសគម្រោង The Garden Residency រយៈពេលប៉ុន្មានខែមកនេះ។ ក្នុងថ្ងៃនេះផងដែរ ក្រុមហ៊ុន JS Land Limited បានរៀបចំការបើកការដ្ឋាន សាងសង់ហើយ សន្យាថានឹងប្រគល់ជូនសំរាប់អតិថិជន របស់ខ្លួនមកវិញនៅ គេហដ្ឋានដ៏ស្រស់ស្អាត មានតម្លៃសមរម្យ ប្រកបដោយគុណភាពខ្ពស់។ 
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
The Garden Residency គឺជាគេហដ្ឋានដ៍ប្រណិត ដែលមានតម្លៃសមរម្យ ជាមួយនឹងការរចនាសួនច្បារ ដ៏ស្រស់ស្អាត ស្របតាមការរស់នៅ ជាលក្ខណៈស្តង់ដារ។ ការរស់នៅក្នុង The Garden Residency ត្រូវបានផ្សារភ្ចាប់ ជាមួយនឹង ភាពបៃតង ទីតាំងធំទូលាយ មានភាពងាយស្រួល មានអាងហែលទឹកដ៏ធំចំនួនពីរ សួនអាកាសចំនួនបី និងមានប្រព័ន្ធ សន្តិសុខពេញ ២៤ម៉ោង។ជាការកត់សម្គាល់ ទីតាំងជុំវិញជាទីប្រជុំជន​ រួមមានផ្សារទំនើប មន្ទីរពេទ្យ សាកលវិទ្យាល័យជាច្រើនដូចជា សាកលវិទ្យាល័យ អន្តរជាតិ​សែនសុខ សាកលវិទ្យាល័យខេមរៈ​ សាកលវិទ្យាល័យ Lim Kok Wing ជាដើម។

ជាការពិតណាស់បច្ចុប្បន្នមានគម្រោងសាងសង់ផ្សេងៗជាច្រើនក្នុងរាជធានីភ្នំពេញ។ យ៉ាងណាមិញ​ The Garden Residency នៅតែជា​ជម្រើស គេហដ្ឋានដ៏ប្រសើរ ហើយមានតម្លៃសមរម្យ ដែលមានគោលដៅ ចំពោះប្រជាជន ក្នុងស្រុកអាចក្លាយជាម្ចាស់ផ្ទះ ដ៏ប្រណិតក្នុង រាជធានីភ្នំពេញ។ ក្រុមហ៊ុនអចលនទ្រព្យ JS Land Limited បានដាក់កិច្ចខិតខំ ប្រឹងប្រែងជាច្រើន ក្នុងគម្រោងសាងសង់នេះ ឲ្យក្លាយជាគេហដ្ឋាន ដ៏ប្រណិត គួរជាទីពេញចិត្ត ជាពិសេសមានតម្លៃសមរម្យ សម្រាប់ប្រជាជន ដែលមានបំណងចង់ក្លាយ ជាម្ចាស់គេហដ្ឋានដ៏ប្រណិត។

លោក Dato' Jack Yap នាយកប្រតិបត្តិជនជាតិ ម៉ាទ្បេស៊ី នៃក្រុមហ៊ុន JS Land Limited Co. Ltd បានថ្លែងថា “​ គម្រោងសាងសង់របស់ យើងមានការគាំទ្រ យ៉ាងពេញទំហឹងក្នុង ការលក់លើសពី ការរំពឹងទុករបសយើងគួរឲកត់សម្គាល់។ចាប់តាំងពីពេលពី ប្រកាសគម្រោង​  មកទល់នឹងពេលនេះយើង បានសម្រេចការលក់យ៉ាងជោគជ័យ ហើយក្នុងថ្ងៃនេះផងដែរយើង នឹងចាប់ផ្ដើមសម្ពោធការ ការដ្ឋានសាងសង់ជាផ្លូវការ ហើយសន្យាថានឹងប្រគល់ជូនសំរាប់អតិថិជន របស់យើងមកវិញ នៅគេហដ្ឋានប្រកបដោយ គុណភាពខ្ពស់។លោកបន្តថា យើងមានជំនឿយ៉ាងមុតមាំថា​​ គេហដ្ឋានដ៏ប្រណិតរបស់ យើងនឹងមានការគាំទ្រកាន់តែច្រើនឡើង ព្រោះយើងមានតម្លៃសមរម្យ លក្ខខណ្ឌភូមិ សាស្រ្តអំណោយផល ជាមួយនឹងការរចនាសួនច្បារ ដ៏ស្រស់ស្អាត ស្របតាម ការរស់នៅ ជាលក្ខណៈស្តង់ដារ។ លោក បានគូសបញ្ចាក់ បន្ថែមថា ចំពោះអតិថិជន ដែលមានចំណាប់ អារម្មណ៍សូមមេត្តារួសរាន់ព្រោះតម្លៃនឹង មានការផ្លាស់ ប្តូរបន្ទាប់ ពីសំណង់ត្រូវបានសាងសង់ “។ 

គោលបំណងរបស់ក្រុមហ៊ុនអចលនទ្រព្យ JS Land Limited​​​ គឺធ្វើការកសាងគេហដ្ឋាន ដែលសមស្របទៅតាមតំរូវការរបស់ ប្រជាជនក្នុងតំបន់ ដែលមានគុណភាព ល្អឥតខ្ចោះ។ជាមួយនឹងការ វិវឌ្ឍន៍ឥតឈប់ឈរ​ មិនត្រឹមតែវិស័យបច្ចេក​វិទ្យាប៉ុណ្ណោះទេ តែវាមានការផ្លាស់ប្ដូរ យ៉ាងខ្លាំងក្នុងនិន្នាការ ស្ថាបត្យកម្ម,​ វាគឺជាចក្ខុវិស័យរបស់យើងដែលមានគោលដៅ ចំពោះប្រជាជន ក្នុងស្រុកដែលអាចក្លាយ ជាម្ចាស់ផ្ទះដ៏ប្រណិត ជាមួយនឹងតម្លៃសមរម្យប្រកបដោយគុណភាព ល្អបំផុត៕

សម្រាប់ពត៌មានលម្អិតដើម្បីក្លាយជាម្ចាស់ផ្ទះដ៏ប្រណិត ជាមួយនឹងតម្លៃសមរម្យរបស់ The Garden Residency សូមទំនាក់ទំនងតាមលេខទួរស័ព្ទ (855) 10 88 66 99 ៕

ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency
ក្រុមហ៊ុន JS Land Limited បើកសម្ពោធ ជាផ្លូវការនៃការដ្ឋាន សាងសង់របស់គម្រោង The Garden Residency

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត