Reus ទម្លាយ​ពី​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​គេ​តាំង​ពី​ក្មេង


Reus ទម្លាយ​ពី​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​គេ​តាំង​ពី​ក្មេង

ខ្សែ​បម្រើ Borussi Dortmund កីឡាករ Marco Reus បាន​ប្រាប់​ឲ្យ​ដឹង​ថា Tomas Rosicky គឺជា​កីឡាករ​ដែល​រូបគេ​ចូលចិត្ត​បំផុត​តាំង​ពី​ក្មេង​មក។

 

Reus ទម្លាយ​ពី​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​គេ​តាំង​ពី​ក្មេង

 

Reus ដែល​ជា​អ្នកគាំទ្រ Dortmund តាំង​ពី​កុមារភាព ចាប់​ផ្ដើម​ពេញ​ចិត្ត Rosicky នៅ​ពេល​ដែល​គេ​មាន​អាយុ១៣ឆ្នាំ​ ដែល​កាល​នោះ កីឡាករ​សញ្ជាតិ​ឆេក ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ Dortmund ឈ្នះ​ជើងឯក Bundesliga ក្នុងឆ្នាំ ២០០២។

 

ចំពោះ​សំនួរ​ដាច់​ដោយ​ឡែក​មួយ​ទៀត Reus បាន​ឆ្លើយ​ទាក់ទង​នឹង Cristiano Ronaldo និង Lionel Messi។ ​អតីត​យុវជន Monchengladbach រូប​នេះ​បាន​និយាយ​ថា៖ “វា​ពិតជា​ពិបាក​ក្នុង​ការ​ប្រៀប​ធៀប។ ទាំង Ronaldo និង Messi ស៊ុត​តែ​ជា​កីឡាករ​កម្រិត​កំពូល។ ទាំង​២​នាក់​ជា​កីឡាករ​ល្អ​ផ្តាច់​គេ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ”។

 

Tomas Rosicky ​បច្ចុប្បន្ន​មាន​វ័យ​៣៥ ឆ្នាំ​ហើយ​។​ គេ​មិន​ទាន់​បាន​ចូល​លេង​ឲ្យ Arsenal នៅ​ឡើយ​ទេ ​ក្នុង​រដូវកាល​ថ្មី​ដោយ​សារ​បញ្ហា​របួស​ជង្គង់ ខណៈ​កុងត្រា​ចាស់​​ជាមួយ​ក្រុម​លោក Arsene Wenger នឹង​ចប់​នៅ​ចុង​រដូវកាល​នេះ​ហើយ៕

 

Reus ទម្លាយ​ពី​កីឡាករ​ដែល​ជា​និមិត្ត​រូប​របស់​គេ​តាំង​ពី​ក្មេង

Tomas Rosicky ពេលលេងឲ្យ Dortmund (រូបលើ) និងពេលលេងឲ្យ Arsenal

 

ចុចអាន៖ Marco Reus ​លេង​១​ក្បាច់​នេះ អាច​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ Juventus ចាំ​មិន​ភ្លេច

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal