ក្រុម​អ្នកជំនាញ​៖​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ទំនងជា​ដោយសារ​ការផ្ទុះ​មួយ

​រុស្ស៊ី​៖​ក្រុម​អ្នកស៊ើប​អង្កេត​បាន​នឹង​កំពុង​បន្ត​ការស្រាវជ្រាវ​លើ​គ្រប់​របស់របរ និង​បំណែក​នីមួយៗ​នៃ​យន្តហោះ AIRBUS A៣២១ របស់​រុស្ស៊ី​ដែល​បាន​ធ្លាក់​នៅ​តំបន់​ស៊ី​ណៃ ប្រទេស​អេ​ហ្ស៊ី​ប​។​

​យោងតាម​ប្រភពពី​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ការបកស្រាយ​នៃ​ប្រអប់​ខ្មៅ​បាន​បង្ហាញថា ការផ្ទុះ​ម៉ាស៊ីន​បាន​បណ្ដាល​ឲ្យ​យន្តហោះ​នេះ​ធ្លាក់​។​ទោះជា​យ៉ាងណា​សម្រាប់​ពេលនេះ​គេ​ពុំទាន់​អាច​និយាយថា តើ​ការផ្ទុះ​ជាយថាហេតុ​មួយ​បណ្តាលមកពី​ការ​ខូច​ខាង​បច្ចេកទេស ឬ​វត្ត​មាននៃ​គ្រាប់បែក​១​គ្រាប់​ផ្ទុះ​ក្នុង​យន្តហោះ​ឡើយ​។​

​ដោយឡែក​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ព័ត៌មាន​សំខាន់​មួយ​កាលពី​ថ្ងៃទី​៣​វិច្ឆិកា​ថា ពេល​កើតមាន​គ្រោះមហន្តរាយ​នេះ ផ្កាយរណប​យោធា​អាមេរិក​មួយ​ចាប់បាន​យ៉ាងច្បាស់​នូវ​ពន្លឺ​ក្តៅ​ដ៏​អាថ៌កំបាំង​មួយ​នៅ​ចំ​យន្តហោះ ពន្លឺ​នោះ​អាចជា​ការផ្ទុះ​មួយ​ត្រង់​ផ្នែក​មួយ​នៃ​យន្តហោះ​នេះ​។​

​គួរ​រល្លឹក​ថា យន្តហោះ AIRBUS A៣២១ របស់​រុស្ស៊ី​ដែល​បាន​ធ្លាក់​កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ នៅ​តំបន់​ស៊ី​ណៃ​ប្រទេស​អេ​ហ្ស៊ី​ប ដោយបាន​សម្លាប់​មនុស្ស​២២៤​នាក់​៕

ក្រុម​អ្នកជំនាញ​៖​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ទំនងជា​ដោយសារ​ការផ្ទុះ​មួយ
ក្រុម​អ្នកជំនាញ​៖​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ទំនងជា​ដោយសារ​ការផ្ទុះ​មួយ