អ្នកអាចគូររូបភាព ដ៏ស្រស់ស្អាត ជាមួយប៊ិក S Pen របស់ Samsung

ភ្នំពេញ៖ ជាធម្មតាលោកអ្នក ចូលចិត្ដចែករំលែកគំនិតថ្មីៗ និងអាម្មណ៍ផ្ទាល់ខ្លួន ទៅមនុស្សដែល លោកអ្នក ស្គាល់។ សម្រាប់អ្នកដែលប្រើប្រាស់ Galaxy Note5 និង Galaxy Tab S2 លោកអ្នកអាចប្រើដើម្បីគូររូបបញ្ជាក់ ពីអារម្មណ៍របស់លោកអ្នកព្រមទាំង ចែករំលែក ជាមួយមិត្ត ភ័ក្តិតាមរយៈ PEN.UP ។

PEN.UP គឺជាកម្មវិធីមួយដែលអាច ឲ្យលោកអ្នកបង្ហោះ និងចែករំលែករូបគំនូររបស់ លោកអ្នកព្រមទាំងមានកម្មវិធី ធ្វើឲ្យរូបគំនូរកាន់តែស្អាតថែមទៀត ដោយប្រើប៊ិក S Pen នេះ។ លោកអ្នកគ្រាន់តែចុះឈ្មោះប្រើកម្មវិធី នេះជាមួយ នឹងគណនី បណ្តាញសង្គម ដែលលោកអ្នកកំពុងប្រើដូចជា Facebook និង Twitter ជាដើម។ តោះយើងនាំគ្នាទៅ មើលទាំងអស់គ្នាថា PEN.UP គេប្រើដូចម៉្តេចទៅ ។

PEN.UP មិនត្រឹមតែអាចឲ្យលោកអ្នកចែករំលែករូបគំនូរបស់លោកអ្នកនោះទេ លោក អ្នកក៏អាចប្រើវាជាមួយ apps ផ្សេងដ៏ទៃទៀតដើម្បីគូរគំនូរបានកាន់តែស្អាត។ វិចិត្រករ ជនកូរ៉េម្នាក់ឈ្មោះម៉ុនភិកបានប្រើ PEN.UP និង Infinite Painter ដើម្បីគូររូបក្មេងស្រីម្នាក់ ដោយប្រើថេប្លិត។ រូបគំនូរនេះពិតជាមានលក្ខណៈដូចរូបពិតណាស់។ មុនដំបូង គាត់ គ្រាន់តែចាប់ផ្តើមគូសខ្វៀសចុះឡើងបន្តិចប៉ុណ្ណោះ បន្ទាប់មកទើបលេចចេញនូវ រូបភាពដ៏ស្រស់ស្អាតមួយ។ លោក ម៉ុនភិក ក៏បានបង្ហាញនូវវិធីសាស្រ្តគូរគំនូរ ទេសភាពផងដែរ។

ចំណែកឯវិចិត្រករ ជុនសឹង ផាក និង ជែសឹង សូ បានរួមគ្នាគូរគំនូរជីវចលដែល មានលក្ខណៈ ប្លែកៗនិងមានភាព រស់រវើកទាក់ទាញអ្នកទស្សនា។ គាត់បានគូររូប ខ្លាឃ្មុំនៅតំបន់ប៉ូលដែលមានពណ៌សដូចព្រិល រួចហើយពួកគាត់ បានបង្ហោះរូបចូល ទៅក្នុង PEN.UP បន្ទាប់ពីគូរចប់ដើម្បីចែករំលែកជាមួយអ្នកផ្សេងដ៏ទៃទៀត។

តាមរយៈវិដេអូ មួយនេះ កញ្ញា ប៊ុន បង្ហាញពីការគូររូបបន្ថែមទៅលើរូបថតដែលជាការ ដាក់បញ្ចូលគ្នានូវរូបភាពពិត និងរូបគំនូរដោយប្រើកម្មវិធី ArtFlow app ។ គាត់បានគូរ បន្ថែមរូបមនុស្សយន្តទៅលើរូប ទេសភាពមួយដ៏ស្អាត ដោយប្រើវិធីងាយៗ។ បន្ទាប់មក គាត់ក៏បានបង្ហាញពីរបៀបបង្ហោះរូបគំនូរនេះចូលទៅក្នុង PEN.UP  ផងដែរ។
ទាំងនេះគឺជាវិធីងាយក្នុងការប្រើប៊ិក S Pen គូររូបជាមួយកម្មវីធី PEN.UP ដើម្បីចែករំលែក នូវអារម្មណ៍ និងភាព ច្នៃប្រឌិតរបស់លោកអ្នក។ មិនថាលោកអ្នកប្រើ Galaxy Note5 ឬក៏ Galaxy Tab S2 លោកអ្នកសុទ្ធតែអាច បង្ហាញ សមត្ថភាពសិល្បៈបានដូចគ្នា។ សាមសុង ជួយឲ្យ លោកអ្នកចែករំលែកពីបទពិសោធន៍និង អារម្មណ៍កាន់តែងាយ ស្រួលជាងមុន៕

អ្នកអាចគូររូបភាព ដ៏ស្រស់ស្អាត ជាមួយប៊ិក S Pen របស់ Samsung

អ្នកអាចគូររូបភាព ដ៏ស្រស់ស្អាត ជាមួយប៊ិក S Pen របស់ Samsung

អ្នកអាចគូររូបភាព ដ៏ស្រស់ស្អាត ជាមួយប៊ិក S Pen របស់ Samsung