សៅ ឧ​ត្ត​ម មាន​អាជីព​​ជា​​អ្នកសិល្បៈ​មុន​ចូល​ប្រឡង​

Sanofi

នាពេល​ថ្មីៗ​នេះ អ្នក​ខេត្តស្វាយរៀង សៅ ឧ​ត្ត​ម ដែលជា​បេក្ខជន​ឈានចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol បាន​បង្ហើប​ឲ្យ​ដឹងថា មុន​ចូល​ប្រឡង​ចម្រៀង ក្នុង​កម្មវិធី Cambodian Idol នេះ លោក​ធ្លាប់មាន​អាជីព​ជា​អ្នកចម្រៀង​នៅ​ខាងក្រៅ​រួម​ហើយ ។​​ឧត្ដម​បាន​បញ្ជាក់ថា ក្រោយ​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី ១១ នៅ​ខេត្តកោះកុង (​គ្រួសារ​ឧ​ត្ត​ម បាន​ចេញពី​ខេត្តស្វាយរៀង ទៅ​រស់នៅ​ខេត្តកោះកុង តាំងពី​ឧ​ត្ត​ម​នៅ​តូច​) ឧ​ត្ត​ម​បាន​ឡើងមក ទីក្រុង​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ ដោយ​ស្ពាយ​នូវ​ចំណេះដឹង​ផ្នែក​ចម្រៀង​ខ្លះៗ ដែល​បានមក ពី​ការធ្វើ​ត្រាប់ និង​ហាត់ពត់​សម្លេង​ដោយ​ខ្លួនឯង តាមរយៈ​ការ​ស្ដាប់​ចម្រៀង​របស់​តារា​ល្បីៗ មាន​លោក ព្រាប សុវត្ថិ ជាដើម​មក​ធ្វើជា​ទុន ។

ឧ​ត្ត​ម បាន​បញ្ជាក់ថា អាជីព​ជា អ្នកចម្រៀង នេះ ចាប់ផ្ដើម​ឡើង​នៅ​គ្រា​ដែល​បងថ្លៃ​ជីដូនមួយ​របស់គេ ហៅ​គេ​ឲ្យ​ធ្វើការ​ជាមួយ ដែល ការងារ​នោះ គឺ​ដើរ​រៀបចំ Concert តាម​ខេត្ត ។ ការងារ​នោះ បានធ្វើ​ឲ្យ​ឧត្ដម មានឱកាស បញ្ចេញ​សមត្ថភាព និង​ចាប់ផ្ដើម​អាជីព​ជា​អ្នកចម្រៀង​តាំងពី​ពេល​នោះមក ដែល​គិត​មកដល់ បច្ចុប្បន្ននេះ មាន​រយៈពេល ៦ ឆ្នាំ​ហើយ ។​


​សូមបញ្ជាក់ថា សៅ ឧ​ត្ត​ម ក៏​ធ្លាប់បាន​ដាក់ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​ចម្រៀង The Voice Cambodia ផងដែរ តែ​ពេលនោះ​ឧត្ដម​មិនបាន​ជាប់​នោះទេ ។ ដោយឡែក​សម្រាប់​លទ្ធផល នៃ​ការប្រឡង​ចម្រៀង Cambodian Idol នោះ ឧ​ត្ត​ម បាន​បញ្ជាក់ថា គេ​មិន​បានគិត​ឈ្នះ​ចាញ់ អ្វី​ឡើយ គឺ​ព្យាយាម​បញ្ចេញ​នូវ​សមត្ថភាព​រៀងៗ ដោយ​ពឹង​លើ​ទស្សនិកជន​ជា​អ្នកសម្រេច ចិត្ត​តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ អ្វីដែល​ពិសេស បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ Cambodian Idol ទាំងបី​នាក់ បាន​សន្យា​ជាមួយគ្នា​ថា ស្រលាញ់គ្នា និង​ធ្វើការ​ជាមួយគ្នា ៕ ថុ​នា


​ 

Related