អ្នកទោស ប្រើសត្វកណ្តុរ ដើម្បីយកគ្រឿងញៀនឲ្យ ដល់ក្នុងគុក (មានវីដេអូ)

ប្រេស៊ីល៖ ឆ្មាំគុក Barra da Grota Prison នៅក្នុងទីក្រុង Araguaina ភាគខាងជើងប្រទេសប្រេស៊ីល ចាប់បានសត្វកណ្តុរមួយក្បាល ដែលអ្នកទោសបានបង្ហាត់វាអោយ យកគ្រឿងញៀនទៅអោយពួកគេនៅក្នុងគុក។

អ្នកទោស ប្រើសត្វកណ្តុរ ដើម្បីយកគ្រឿងញៀនឲ្យ ដល់ក្នុងគុក (មានវីដេអូ)

សត្វកណ្តុរដែលគេចាប់បាន

ប្រធានគុកបានរឹបអូសបាន កូកាអ៊ីន ២០កញ្ចប់ និងកញ្ឆា ៣០កញ្ចប់ពីសត្វកណ្តុរ ដែលគេជឿជាក់ថា ត្រូវបានបង្ហាត់បង្រៀនដោយពួកអ្នកអ្នកទោស ដើម្បីយកគ្រឿងញៀនទាំងនោះ អោយពួកគេ។ កូកាអ៊ីន និង​កញ្ឆាទាំងនោះ ត្រូវបានចងភ្ជាប់ដោយខ្សែរទៅនឹងកន្ទុយ របស់សត្វកណ្តុរ។

នៅពេលនេះគេកំពុងចាក់វីដេអូ ដែលថតដោយកាមេរ៉ា CCTV ដែលនៅក្នុងគុក ដើម្បីស្វែងរកថា តើអ្នកណាជាអ្នកបង្រៀនអោយសត្វកណ្តុរ នាំគ្រឿនញៀនយកទៅអោយពួកគេ៕

វីដេអូបង្ហាញអំពីសត្វកណ្តុរ៖

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អ្នកទោស ប្រើសត្វកណ្តុរ ដើម្បីយកគ្រឿងញៀនឲ្យ ដល់ក្នុងគុក (មានវីដេអូ)已关闭评论
  • 480 views
  • Hide Sidebar
    A+
Publish on:2015/11/05  Category:ប្លែកៗ