​Karim Benzema ត្រូវ​ប៉ូលិស​ឃុំខ្លួន​មួយ​យប់​

កីឡា​៖​​យោងតាម​ប្រភពពី​សារព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ខ្សែប្រយុទ្ធ​ជម្រើសជាតិ​បារាំង Karim Benzema និង​ជា​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid ត្រូវបាន​ឃុំខ្លួន​១​យប់ បន្ទាប់ពី​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​ប្រភព​បញ្ជាក់ថា កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ប៉ូលិស​បារាំង​ឃាត់ខ្លួន​ពេញ​១​យប់ ដោយ​ជាប់ចោទ​ពីបទ​រៀបចំ​ផែនការ​គំរាម​មិត្ត​រួម​ក្រុម​ជម្រើសជាតិ បារាំង​របស់គេ Mathieu Valbuena ពាក់ព័ន្ធ​នឹង​រឿង​វីដេអូ​សិច​។ ទោះជា​យ៉ាងណា​មេធាវី​កីឡាករ​រូបនេះ លោក Sylvain Cormier បាន​លើកឡើងថា ទោះ Benzema ត្រូវ​ឃុំខ្លួន ប៉ុន្តែ​លោក​យល់ថា រូបគេ​មិនមែនជា​ជន​ដែល​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ សម្រាប់ Benzema ដែល​រង​ការចោទប្រកាន់​ពី​ប៉ូលិស​។ កាល​ឆ្នាំមុន ខ្សែប្រយុទ្ធ​ក្រុម​ស្ដេច​សរូប​នេះ និង Franck Ribery របស់​ក្រុម Bayern Munich ក៏ត្រូវ​ប៉ូលិស​ហៅចូល​ប៉ុស្តិ៍ រឿង​រួមភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​ផងដែរ​៕

​Karim Benzema ត្រូវ​ប៉ូលិស​ឃុំខ្លួន​មួយ​យប់​