​វិធី​៧​យ៉ាង​ក្នុង​ការបំបាត់​ការ​ឈឺធ្មេញ​

​វិធី​៧​យ៉ាង​ក្នុង​ការបំបាត់​ការ​ឈឺធ្មេញ​

នៅពេល​ដែល​ឈឺធ្មេញ​ម្តងៗ​ពិតជា​ពិបាក​ទ្រាំ​ណាស់ ព្រោះ​វា​ធ្វើឱ្យ​អ្នក​មិន​អាច​បរិភោគ​អាហារ​អ្វី​បាន​ឡើយ ដោយសារ​តែ​វា​ឈឺ​ជាប់ ហើយ​មិន​ងាយ​បាត់​ឡើយ​បើ​អ្នក​មិន​រក​វិធី​មក​ព្យាបាល ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ក្នុង​ការព្យាបាល​ធ្មេញ​អ្នក​មិន​ឱ្យ​ឈឺ​នោះ​?
 

​ផឹកទឹក​ច្រើន​
នៅពេល​ដែល​អ្នក​ឈឺធ្មេញ អ្នក​អាច​ផឹកទឹក​ឱ្យ​ច្រើន​បាន ព្រោះ​វា​អាច​លាង​សម្អាត​មេរោគ​ទាំងឡាយ​ដែល​មាន​លើ​ធ្មេញ​អ្នក​ឱ្យចេញ​អស់​តាមរយៈ​ទឹក​ទាំងនោះ ដូចនេះ​អ្នក​អាច​ងាយ​នឹង​បាត់​ឈឺធ្មេញ​បាន​។​
 

​ខាំ​ថង់​តែ​
អ្នក​អាច​យក​ថង់​តែ​ក្រហម ឬ​បៃតង​យកទៅដាក់​ក្នុង​ទឹក​បាន បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្នុង​Microwave​កម្តៅ​ចំនួន​៣០​វិនាទី រួច​ដក​វា​ចេញ​មក ច្របាច់​ទឹកតែ​ទាំងនោះ​ចេញពី​ថង់ រួច​យកមក​ខាំ​នៅ​ធ្មេញ​ដែល​អ្នក​ឈឺ នោះ​វា​នឹង​ជួយ​បំបាត់​ភាពឈឺចាប់​របស់​អ្នក​។​
 

​បរិភោគ​បន្លែ និង​ផ្លែឈើ​តិច​
នៅពេល​ដែល​អ្នក​ឈឺធ្មេញ អ្នក​មិន​គួរ​បរិភោគ​បន្លែ និង​ផ្លែឈើ​ច្រើន​នោះ​ទេ​ព្រោះ​វា​រឹង ហើយ​មាន​ជាតិ​ស្ករ ជាពិសេស​អាហារ​ដែល​ហិរ ដែល​អាច​ធ្វើឲ្យ​អ្នក​កាន់តែឈឺ ដូចនេះ​អ្នក​អាច​បរិភោគ​អាហារ​ដែល​ទន់ ហើយ​មិន​ក្តៅ​ពេក និង​ត្រជាក់​ពេក អ្នក​អាច​បរិភោគ​ដំ​ឡូ​បារាំង​យកទៅ​កិន​បាន​។​
 

​ផ្លាស់ប្តូរ​ច្រាស​ដុសធ្មេញ​ញឹកញាប់​
អ្នក​ត្រូវ​តែ​តែងតែ​ផ្លាស់​ប្តូរ​ច្រាស​ដុសធ្មេញ​ដែល​អ្នក​ប្រើ​រាល់ថ្ងៃ ព្រោះ​បើ​អ្នក​មិន​ប្តូរ​ក្រោយពេល​ដែល​ប្រើ​បាន​យូរ មេរោគ​ទាំងអស់​ដែល​មាន​លើ​ច្រាស​នោះ​នឹង​រត់​ចូល​ទៅ​ធ្មេញ​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ធ្មេញ​បាន​យ៉ាង​ងាយ​។​
 

ស្អំ​ទឹ​កក្តៅ និង​ត្រជាក់​លើ​ថ្ពាល់​
នៅពេល​ដែល​អ្នក​ឈឺធ្មេញ អ្នក​អាច​យក​កន្សែង​ក្តៅ ឬ​ត្រជាក់​មក​ស្អំ​លើ​ថ្ពាល់​អ្នក​ត្រង់​កន្លែង​ដែល​ឈឺ ឬ​អ្នក​អាច​ផឹក​តែ​ក្តៅ​អ៊ុនៗ ឬ​សម្លក្តៅ​អ៊ុនៗ​បាន វា​ក៏​អាច​ជួយ​បន្ធូរ​អាការៈ​អ្នកបាន​ខ្លះ​ដែរ​។​
 

​បៀម​ទឹកអំបិល​
អ្នក​អាច​យក​ទឹកអំបិល​បៀម​ក្នុង​មាត់​បាន ឬ​យក​មក​ខ្ពល់​មាត់​ក៏​បាន​ដែរ នោះ​អាការៈ​អ្នក​នឹង​បាន​ធូរជាង​មុន​។​
 

​ដុស​ធ្មេញ​
ទោះបីជា​អ្នក​ឈឺធ្មេញ​យ៉ាងណាក៏ដោយ ក៏​អ្នក​ត្រូវតែ​ដុសធ្មេញ​ដែរ ព្រោះ​បើ​អ្នក​មិន​ដុស នោះ​មេរោគ​នឹង​ជ្រាបចូល​កាន់តែច្រើន​មក​រស់នៅ​លើ​ធ្មេញ​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​កាន់តែឈឺ​ថែមទៀត​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។