ប្រជា​ពលរដ្ឋ​១៥០​នាក់មក​ពី​ស្រុក​រុក្ខ​គិរី​ លើក​គ្នាតវ៉ា​រឿង​ទំនាស់​ដីធ្លី​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ប្រមាណ​១៥០​នាក់ មក​ពី​ស្រុក​រុក្ខ​គិរី បាន​លើកគ្នា​មក​សាលាខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា ២០១៥ នេះ ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​រារាំង​នៅ​ត្រឹម​រង្វង់​មូល​ព្រាប​.​ស ដោយ​មិន​អនុញាត​ឱ្យ​ចូល​ដល់​សាលាខេត្ត​ឡើយ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ពួក​គាត់​តំណាង​ឱ្យ​អ្នក​ភូមិ​ជិត​៣០០​គ្រួសារ នៅ​ឃុំ​ស្ដុក​ប្រវឹក និង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ដែល​មាន​ទំនាស់​ជាមួយ​មន្ត្រីរាជការ និង​ឈ្មួញ​ដី ស្ថិត​លើ​ទំហំ​ដី​កសិកម្ម និង​ដី​សហគមន៍​ប្រហែល​ជិត​៤០០០​ហិ​កតា ដោយ​ពួក​គាត់​ស្នើ​ឱ្យ​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍​លើ​ករណី​នេះ តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​នៅឡើយ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព