លោក ហ៊ុន សែន ព្រមាន​បង្ហោះ​សារ​សុំទោស​របស់លោក សម រង្ស៊ី

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​លោក សម រង្ស៊ី ថា លោក​នឹង​បង្ហោះ​សារ​សុំទោស​របស់លោក សម រង្ស៊ី ជា​សាធារណៈ​នៅលើ​បណ្ដេញ​ហ្វេ​ស​ប៊ុ​ក បើសិនជា​ប្រធាន​គណបក្សប្រឆាំង​មួយ​នេះ នៅតែ​វាយប្រហា​បំពាន​លើ​លោក​។​

​ពី​ពិធី​សម្ភោ​ធ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី​៣ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា លោក សម រង្ស៊ី បាន​ផ្ញើ​សារ​សុំទោស​លោក កាលពី​ថ្ងៃទី​២៩ តុ​លាមក​ម្លេះ ពោលគឺ​មុន​មួយថ្ងៃ​នៃ​ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​អនុប្រធានរដ្ឋសភា​។ ទន្ទឹមនឹង​ការទទួលយក​ការសុំ​ទោស​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​ប្រាប់​ទៅ​ប្រធាន​គណបក្សប្រឆាំង ឲ្យ​អប់រំ​មន្ត្រី​ក្នុង​គណបក្ស​ខ្លួន ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ឲ្យ​មានដំណើរ​ការបន្ត​ទៅមុខ​ទៀត​។​

​សូម​ស្ដាប់​សំឡេង​៖

​កាលពី​ថ្ងៃទី​៣ វិច្ឆិកា ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី អះអាងថា វប្បធម៌​សន្ទនា​នឹងមិន​ចុះខ្សោយ​នោះទេ ហើយ​រាល់​បញ្ហា​កើត​ឡើងមក គឺ​គ្រាន់តែ​ជាការ​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។ លោក សម រង្ស៊ី ក៏​មានជំនឿថា វប្បធម៌​សន្ទនា​នេះ នឹង​អាចជួយ​ដោះស្រាយ​បញ្ហា​មន្ត្រី សកម្មជន រួមទាំង​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដែរ​។​

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​