អ្នកប្រដាល់ក្រសួងមហាផ្ទៃបានរង្វាន់លើកទឹកចិត្ត

ភ្នំពេញ:     ​ភ្នំពេញ​:​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​បានផ្តល់​ប្រាក់រង្វាន់​លើក​ទឹក​ ចិត្ត​ដល់​កីឡាករ​ប្រដាល់​ក្បាច់បុរាណ​ខ្មែរ​និង​សាកល​របស់ខ្លួន​ចំនួន​១៥​ នាក់​ដែល​ទើបតែ​ប្រកួត​ឈ្នះ​មេដាយមាស​,​ប្រាក់​និង​សំរិទ្ធ​កាលពី​ចុងខែ​ តុលា​ឆ្នាំ​២០១៥​ក្នុងការ​ប្រកួត​ជើងឯក​ជាតិ​ប្រចាំឆ្នាំ​។​

​        ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​គឺ​លោក​ជា ប៊ុនហេង​បាន ជូន​ប័​ណ្ឌ​សរសើរ​ដល់​ក្លិប​ប្រដាល់​ក្រោម​ការគ្រប់គ្រង​របស់​ស​មា​គម​ កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​៥​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​។​

​    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម៉ក់ ​សំអុល​ប្រធាន​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ ឆ្នាំ​២០១៥​នេះ​កីឡាករ​ប្រដាល់​របស់​ក្រសួងមហាផ្ទៃ​មាន​ក្លិប​ចំនួន​៩​និង​ មាន​កីឡាករ​ចំនួន​៥៣​នាក់​បាន ទៅ​ឲ្យ​ចូល​ប្រកួត​ជម្រើស​ជើងឯក​ប្រចាំឆ្នាំ​ដែលជា​កម្មវិធី​របស់​ក្រសួង​ អប់រំ​យុវជន​និង​កីឡា​ក្នុងនោះ​យើង​ទទួលបាន​លទ្ធផល​គួរគត់សម្គាល់​និង​ជាទី​ មោទនៈ​គឺ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៥​មាន​មេដាយមាស​ចំនួន​៦​មេ​ដា​ប្រាក់ ​ចំនួន​២​និង​មេដាយសំរិទ្ធ​៧​។​

    ​លោក​បាន​បន្តថា​កាលពី​ឆ្នាំ​២០១៤​មហាផ្ទៃ ដណ្តើម​បានតែ​មេដាយមាស​១​ប្រាក់​២​សំរិទ្ធ​៤​ប៉ុណ្ណោះ​តែ ឆ្នាំ​២០១៥​នេះ លទ្ធផល​បានល្អ​ហួស​ពី​ការរំពឹងទុក​ហេតុនេះ​ក្នុងនាម​សមាគម​កីឡាប្រដាល់​ ក្រសួងមហាផ្ទៃ​បាន​ស្វែងរក​ប្រាក់​ពី​សប្បុរសជន​ថ្នាក់ដឹកនាំ​ពិសេស​អង្គភាព ​កីឡា​ក្រសួងមហាផ្ទៃ​ដើម្បី​ផ្តល់​រង្វាន់​បន្ថែម​លើកទឹកចិត្ត​ដល់​អ្នកឈ្នះ ​មេដាយ​និង​គ្រូបង្វឹក​ដែល​បាន​ខំប្រឹងប្រែង​ក្នុងការ​បង្វឹក​កន្លងមក​។​

    ​លោក​ស៊ុយ ​សុខុម​អនុប្រធាន​កីឡា​ក្រសួងមហាផ្ទៃ​ដែលជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ទៅ​ ចូលរួម​ប្រកួត​ឲ្យ​ដឹងថា​៖​ប្រាក់រង្វាន់​នេះ​បានផ្តល់​ជូន​កីឡាករ​អ្នកឈ្នះ ​មេដាយមាស​ម្នាក់ៗ​ទទួលបាន​ប្រាក់​ចំនួន​១២​ម៉ឺន​រៀល​។​មេដាយប្រាក់​ម្នាក់ៗ ​ទទួលបាន​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​និង​អ្នកឈ្នះ​មេដាយសំរិទ្ធ​ម្នាក់ៗ​ ទទួលបាន​ចំនួន​៨​ម៉ឺន​រៀល​បន្ថែម​លើ​ប្រាក់រង្វាន់​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​។​លោក​បាន​បន្តថា​ចំពោះ​គ្រូបង្វឹក​ក៍​ទទួលបាន​ប្រាក់​ម្នាក់​ ចំនួន​៥​ម៉ឺន​ផងដែរ​។

លោក​បន្ថែមថា​៖​ប្រាក់រង្វាន់​ទាំងនេះ​បានមកពី ​សុ​ប្បរ​សជន​និង​ថ្នាក់ដឹកនាំ​អង្គភាព​កីឡា​ក្នុង​ក្រសួងមហាផ្ទៃ​ដែលមាន​ លោក​ជា​ប៊ុនហេង​ប្រធាន​អង្គ​ភាពជា​អ្នក​ខិតខំ​ជម្រុញ​សកម្មភាព​កីឡា​ឲ្យ​ ទទួលបាន​ផល​ល្អ​និង​រីកចម្រើន​ពីព្រោះ​មធ្យោបាយ​ទាំង​ក្នុង​សកម្មភាព​កីឡា​ គឺ​មិនទាន់​។​

    ​លោក​គង់​ ចាន់​ធី​ណា​ប្រធានការិយាល័យ​ហ្វឹកហ្វឺន​កីឡា​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹងថា​៖​ ការជួបជុំ​ផ្តល់ប្រាក់​រង្វាន់​នេះ​គឺ​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​បាន​ អប់រំ​ណែនាំ​ដល់​បណ្តាល​ក្លិប​ដែលមាន​កីឡាករ​គ្រូបង្វឹក​គប្បី​ យកចិត្តទុកដាក់​ខិតខំ​ហ្វឹកហាត់​ឲ្យ​បានល្អ​និង​ឡើង​ប្រកួត​ដើម្បី​ដណ្តើម​ ជ័យជម្នះ​ជូន​ខ្លួនឯង​និង​អង្គភាព​ខណៈដែល​កីឡាប្រដាល់​របស់​យើង​កំពុងមាន​ ទីផ្សារ​ប្រកួត​និង​រកប្រាក់​ចំណូល​ក៍បាន​ច្រើន​ដែរ​។​