ជនសង្ស័យ ២ នាក់ ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ ចាប់​ឃាត់ខ្លួន​

បន្ទាយមានជ័យ: ជនសង្ស័យ ២​នាក់ ដែល​ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់ខ្លួន កាល​នៅវេលា​ម៉ោង ២ និង ៤០ នាទី យប់ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
          
​លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ទី​១ ឈ្មោះ ព្រំ ប្រយុទ្ធ អាយុ ៣៣ ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន និង​ទី​២ ឈ្មោះ សៀន ឈិន​ឡុង អាយុ ២៧ ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​អាគារ​បុគ្គលិក​ក្រុមហ៊ុន​កា​សី​ណូ ហ្គោល​ដេ​ន​ក្រោ​ន​។ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​កាន់កាប់​រក្សាទុក​លក់​ចែកចាយ​សារធាតុ​ញៀន ខុសច្បាប់ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដកហូត​បាន​ម្ស៉ៅ​សារធាតុ​ញៀន​ស​ថ្លា​ក្រាម ចំនួន ៩ កញ្ចប់​តូច​។​

​លោក អ៊ុំ សុផល បាន​បន្តថា ជនសង្ស័យ​ទាំង ២​នាក់ បាន​ឆ្លើយ​សារភាព​នៅមុខ​សមត្ថកិច្ច​ជំនាញ​។ សមត្ថកិច្ច ក៏បាន​កសាង​សំណុំរឿង បញ្ជូន​ជន​ទាំងពីរ ទៅ​តុលាការខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ផ្លូវច្បាប់​៕

ជនសង្ស័យ ២ នាក់ ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ ចាប់​ឃាត់ខ្លួន​

ជនសង្ស័យ ២ នាក់ ជួញដូរ​គ្រឿងញៀន ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ ចាប់​ឃាត់ខ្លួន​