រថ​យន្ត​ដឹក​ទំនិញ បើក​បុក​រ៉ឺម៉ក​ដឹក​កូនឈើ​ពី​ក្រោយ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​៤នាក់​

ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿនលឿន​បាន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ដឹក​កូន​ឈើ​ពី​ក្រោយ​ពេញ​ទំហឹងដោយ​មិន​ដឹង​មូល​ហេតុ ​បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ទៅ​មុត​ចំ​អ្នក​រួម​ដំណើរម្នាក់​ស្លាប់​កៀប​ជាប់​ក្នុង​កាបីន​រថ​យន្ត​ និង​មនុស្ស​៤​នាក់​ទៀត​រង​របួស​ធ្ងន់​ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​៤ ​វិច្ឆិកា ២០១៥ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៦១ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥-១៦ ខាង​កើត​គល់​ស្ពាន​ព្រែក​ក្តាម ស្ថិត​ក្នុង​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ។

នគរ​បាល​ចរាចរណ៍​ស្រុក​ពញា​ឭបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​តុង សេរ​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង​ ជា​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ និង​អ្នក​របួស​ជា​អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​អិន សុផល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះអឿន ធិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

ចំណែក​ភាគី​​ខាង​រ៉ឺម៉ក​រង​របួស​ធ្ងន់​២​នាក់​ ឈ្មោះ​សាន់ ណារ៉ុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​​ហួន វិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​មាន​ទី​លំនៅ​ភូមិ​ដង​គោម ឃុំ​កំពង់​អុស ស្រុក​ពញាឭ។

រថ​យន្ត​ដឹក​ទំនិញ បើក​បុក​រ៉ឺម៉ក​ដឹក​កូនឈើ​ពី​ក្រោយ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​៤នាក់​
រថ​យន្ត​ដឹក​ទំនិញ បើក​បុក​រ៉ឺម៉ក​ដឹក​កូនឈើ​ពី​ក្រោយ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​៤នាក់​
រថ​យន្ត​ដឹក​ទំនិញ បើក​បុក​រ៉ឺម៉ក​ដឹក​កូនឈើ​ពី​ក្រោយ​ ស្លាប់​ម្នាក់ របួស​ធ្ងន់​៤នាក់​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត