អាយុ៨១ឆា្នំហើយ​ ត្រូវជនមិនស្គាល់​មុខកាប់ស្លាប់ ​សមត្ថកិច្ចកំពង់ធំ​​ថាទំនង​ជាគំនុំចេះអាបធ្មប់

ខេត្តកំពង់ធំ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា ​លោកតាម្នាក់បានស្លាប់ភ្លាមៗ​នៅកន្លែងកើតហេតុ​​ដោយសារជនមិនស្គាល់​អត្តសញ្ញាណកាប់​នឹងពូថៅ​ជាច្រើនកន្លែង ។

ហេតុការណ៍នេះ​បានកើតឡើងកាលពីរសៀលថ្ងៃទី០៤​ វិច្ឆិកា ២០១៥ ​នៅក្នុងភួមិដងតាឯក ឃុំដូង ​ស្រុកបា្រសាទបល្ល័ង្គ​ ។ សេចក្តីរាយការណ៍​បានបញ្ជាក់ថា លោកតារង​គ្រោះឈ្មោះ ហែម ​ទីប​ អាយុ៨១ឆា្នំ​ រស់នៅក្នុងភូមិ-ឃុំ​កើតហេតុខាងលើ ។

ទាក់ទងទៅនឹងឃាតកម្មនេះ ​សមត្ថកិច្ចបានសន្និដ្ឋាន​ជំហានដំបូងថា​អាចបណ្តាលមកពីគំនុំចេះអាបធ្មប់ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕