រសៀលនេះ​ លោក សម រង្ស៊ី ​និង កឹម សុខា ​សូត្រមន្តអង្គ​កឋិនទាន

រាជធានីភ្នំពេញ ៖ ​ប្រធាននិងអនុប្រធាន​គណបក្សសង្រ្គោះជាតិ ​លោក សម រង្ស៊ី និង លោក កឹម សុខា ​នឹងចូលរួមសូត្រមន្ត​អង្គកឋិនទាន​នៅ​គេហដ្ឋាន​របស់លោក​កឹម សុខា នៅម៉ោង៤​រសៀលថ្ងៃទី០៥ វិច្ឆិកា ២០១៥ ។

នេះបើយោងតាម​លោក កឹម សុខា ​ដែលសរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​(Facebook) ​នៅប៉ុន្មាននាទីមុននេះ ​​។ អង្គកឋិនទាននេះ​ នឹងដង្ហែទៅកាន់​ “វត្តពោធិ៍​រង្សី(ហៅ​ វត្តព្រែកកក់)” ​ស្ថិតនៅភូមិព្រែកកក់ ​ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម ​នៅព្រឹកថ្ងៃសុក្រ ​ទី០៦ ខែវិច្ឆិកា ​ឆ្នាំ២០១៥ ៕