១៩យ៉ាង ដែលអ្នក មិនធ្លាប់បានដឹង អំពីផ្ទះរបស់លោក Bill Gates

សហរដ្ឋអាមេរិក៖ លោកអ្នកប្រហែលជាស្គាល់ អ្នកដែលមានទ្រព្យសម្បត្តិច្រើនលេខ១ក្នុងពិភពលោក រួចមកហើយ នោះគឺលោក Bill Gates ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Microsoft។ ប៉ុន្តែលោកអ្នកប្រហែលជាមិនបាន ដឹងអំពីផ្ទះដែលមានទំហំ ៦,១៣១ម៉ែត្រការេ៉របស់គាត់នៅឡើយទេ។ ថ្ងៃនេះខ្មែរឡូតសូមនាំអារម្មណ៏មិត្ត អ្នកអាន ឲ្យបានដឹងអំពីរឿងពិត ចំនួន១៩យ៉ាង ដែលអ្នកទាំងអស់គ្នាមិនដឹងពីផ្ទះរបស់គាត់។

១៩យ៉ាង ដែលអ្នក មិនធ្លាប់បានដឹង អំពីផ្ទះរបស់លោក Bill Gates

១) វាមានតំលៃយ៉ាងតិច ១២៣លានដុល្លារអាមេរិក

លោក Bill Gates បានទិញដីនេះ នៅឆ្នាំ១៩៨៨ ក្នុងតំលៃត្រឹមតែ ២លានដុល្លារតែប៉ុណ្ណោះ តែឥឡូវនេះវាមានតំលៃយ៉ាងតិច​ ១២៣លានដុល្លារ។ ក៏ប៉ុន្តែលោកត្រូវបង់ពន្ធ ១លានដុល្លារ ជារៀងរាល់ឆ្នាំ។

២) ត្រូវការប្រើឈើអស់ប្រវែង ១៥២,៤០០ ម សំរាប់ការសាងសង់

ផ្ទះនេះត្រូវបានសាងសង់ដោយប្រើ ឈើប្រភេទ Douglas Fir អាយុ៥០០ឆ្នាំ សំរាប់ការសាងសង់ ហើយត្រូវការកម្មករចំនួន ៣០០នាក់ ក្នុងនោះ ១០០នាក់ ជាជាងអគ្គីសនី។

៣) ប្រើប្រាស់ប្រព័ន្ធ Sensor យ៉ាងទំនើប សំរាប់ការត្រួតពិនិត្យ សីតុណ្ហភាព និងប្រព័ន្ធភ្លើងក្នុងបន្ទប់

នៅពេលភ្ញៀវចូលទៅក្នុងផ្ទះ គេនឹងអោយឧបករណ៏តូចមួយ ហើយភ្ញៀវអាចកំណត់សីតុណ្ហភាព និងប្រព័ន្ធភ្លើងដែលគេចង់បាន។ ហើយនៅពេលធ្វើដំណើរទៅណាមកណា នៅក្នុងផ្ទះនោះ នឹងមានភ្លេងលឺចេញមកពីក្រោយរូបគំនូរនៅតាមផ្លូវដើរ។

៤) ព័ទ្ធទៅដោយព្រៃឈើដើម្បីការពារការបាត់បង់កំដៅ

១៩យ៉ាង ដែលអ្នក មិនធ្លាប់បានដឹង អំពីផ្ទះរបស់លោក Bill Gates

ផ្ទះព័ទ្ធទៅដោយព្រៃឈើដើម្បីការពារការបាត់បង់កំដៅ

៥) លោកអ្នកអាចប្តូររូបភាពលើជញ្ជាំងបានតាមចិត្តចង់ ដោយគ្រាន់តែចុចប៊ូតុង១ប៉ុណ្ណោះ

អេក្រង់កុំព្យូទ័រជាច្រើនតំលៃប្រហែល ៨០,០០០ដុល្លារ ត្រូវបានបំពាក់នៅលើជញ្ជាំងទាំងអស់ជុំវិញផ្ទះ ហើយអាចផ្លាស់ប្តូររូប បានតាមចំណង់ចំណូលចិត្ត។

6) មានប្រព័ន្ធបំពងសំលេងក្រោមទឹក

អាងហែលទឹកទំហំ១៨ម៉ែត្រ ត្រូវបានដាក់អោយមាន ប្រព័ន្ធបំពងសំលេងក្រោមទឹក រួមទាំងមានជញ្ជាំងអាងទឹកដែលធ្វើពីកញ្ជក់ផងដែរ។

៧) មានTrampoline សំរាប់លោតលេងជាមួយនឹងពិដានកំពស់ ៦ម៉ែត្រ

នៅក្នុងបន្ទប់ហាត់ប្រាណទំហំ ២៣២ម៉ែត្រការ៉េ គេឃើញមាន Trampolin សំរាប់លោតលេងដ៏ធំមួយ រួមជាមួយឧបករណ៏ហាត់ប្រាណជាច្រើន បូករួមបន្ទប់ស្ទីម,សូណា និងបន្ទប់ដូរខោអាវ សំរាប់មនុស្សប្រុសនិងស្រីទៀតផង។

៨) មានបន្ទប់ទទួលភ្ញៀវ ដែលអាចដាក់ភ្ញៀវបានរហូតដល់២០០នាក់

បន្ទប់ទទួលភ្ញៀវទំហំ២១៣ម៉ែត្រការ៉េ អាចដាក់ភ្ញៀវបាន១៥០នាក់ នៅពេលអង្គុយទទួលទាន អាហារពេលល្ងាច និង បាន២០០នាក់ នៅពេលភ្ញៀវឈរ ក្នុងកម្មវិធីទទួលទានស្រា Cocktail។

៩) មានបន្ទប់ទឹក ចំនួន២៤ ដែលក្នុងនោះ មាន១០បន្ទប់ អាចមុជទឹកបាន

១០) មានចង្ក្រានបាយចំនួន៦

ចង្ក្រានបាយទាំងនោះ ស្ថិតនៅទីតាំងផ្សេងៗគ្នា ដូចនេះ បើមានកម្មវិធីជប់លៀងធំៗ គេអាចធ្វើម្ហូបបានឆាប់រហ័ស។

១១) បណ្ណាល័យដ៏ធំ ដែលមានសៀវភៅសរសេរ ដោយដៃ មានតំលៃប្រហែល ៣០លានដុល្លារ

បណ្ណាល័យទំហំ១៩៥ម៉ែត្រការ៉េ មានដំបូលរាងមូល ព្រមទាំងមានធ្នើរដាក់សៀវភៅសំងាត់ចំនួន២។ ក្នុងបណ្ណាល័យនោះ មានទុកសៀវភៅសរសេរឈ្មោះ Codex Leicester ដែលសរសេរដោយលោក Leonardo da Vinci នៅសតវត្សទី១៦ ត្រូវបានលោក Bill Gate ដេញថ្លៃបានក្នុងតំលៃ ៣០.១លានដុល្លារ កាលពីឆ្នាំ១៩៩៤។

១៩យ៉ាង ដែលអ្នក មិនធ្លាប់បានដឹង អំពីផ្ទះរបស់លោក Bill Gates

សៀវភៅ Codex Leicester

១២) ប្រព័ន្ធ Home Theatre ជាមួយនឹងសាឡុង ធ្វើ មកពីរោមសត្វ ដែលអាចអោយភ្ញៀវអង្គុយបាន២០នាក់

១៣) មានទីលាន លេងកីឡា និង កំពង់ផែសំរាប់ចតទូក

១៤) ផ្ទះដែលអោយភ្ញៀវស្នាក់នៅ គឺទំនើបដូចផ្ទះដែលលោក Bill Gates ស្នាក់នៅដែរ

១៩យ៉ាង ដែលអ្នក មិនធ្លាប់បានដឹង អំពីផ្ទះរបស់លោក Bill Gates

កំពង់ផែសំរាប់ទូក និងផ្ទះដែលភ្ញៀវស្នាក់នៅ

១៥) កន្លែងចតឡាន អាចចតឡានបាន រហូតដល់ ២៣គ្រឿង

កន្លែងចតឡាន របស់លោក មានជាច្រើនកន្លែង ប៉ុន្តែកន្លែងចតឡាន ដែលគួរអោយចាប់អារម្មណ៏ជាងគេ គឺកន្លែងចត់ឡាននៅក្រោមដី ដែលធ្វើឡើងពីដែកថែប និងបានចាក់បេតុងការពារថែមទៀត។

១៦) ដើមឈើដែលលោកចូលចិត្ត ត្រូវបានត្រួតពិនិត្យ និងស្រោចទឹកដោយប្រព័ន្ធស្វ័យប្រវត្តិ

១៧) ប្រលាយទឹកសប្បិនិមិត្ត មានត្រីជាច្រើន

ប្រលាយទឹកសប្បិនិមិត្តនៅទីនោះ បង្កើតឡើងដើម្បីស្តុកទឹក ហើយក្នុងនោះ មានត្រីសាលម៉ុន និង ត្រី Sea run cuttroat ថែមទៀតផង។

១៨) ដីខ្សាច់ដែលនៅឆ្នេរក្នុងផ្ទះ ត្រូវបានដឹកមកពីសមុទ្រ Carribean

១៩) ភ្ញៀវត្រូវចំណាយលុយរហូតដល់ ៣៥,០០០ដុល្លារសំរាប់ចូលមើលផ្ទះនេះម្តង

ភ្ញៀវត្រូវចំណាយលុយរហូតដល់ ៣៥,០០០ដុល្លារ សំរាប់ចូលមើលផ្ទះនេះម្តង ហើយលុយដែលទទួលបានពីការចូលមើលនេះ នឹងត្រូវបរិច្ចាគ ទៅសប្បរសធម៌ទាំងអស់៕

 

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត