AFF ស្នើ​ដាក់​ឈុត​ U-21 ជំនួស U-23 សម្រាប់​ប្រកួត​​ស៊ីហ្គេម


AFF ស្នើ​ដាក់​ឈុត​ U-21 ជំនួស U-23 សម្រាប់​ប្រកួត​​ស៊ីហ្គេម

សហព័ន្ធ​​កីឡា​បាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) ​នឹង​ធ្វើ​សំណើ​ផ្លូវការ​ទៅ​​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ (SEAGF) ​សុំ​ឲ្យ​ SEA Games ​​នៅ​ឆ្នាំ​២០១៧ ​​នា​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​​ ប្រើ​​ក្រុម​អាយុ​​ក្រោម​២១ឆ្នាំ (U-21) ជំនួស​​ក្រុម​​​​ U-23 ​សម្រាប់​វិញ្ញាសា​បាល់ទាត់។

 

AFF ស្នើ​ដាក់​ឈុត​ U-21 ជំនួស U-23 សម្រាប់​ប្រកួត​​ស៊ីហ្គេម

 

អគ្គលេខាធិការ ​AFF លោក​ Datuk Azzuddin Ahmad ​បាន​ពន្យល់​ហេតុផលនៃ​ការ​ចង់​ផ្លាស់​ប្ដូរ​នេះ​ថា គឺ​ធ្វើ​ឡើង​​ដើម្បី​​ជួយ​បន្ត​អភិវឌ្ឍន៍​​យុវជននៅ​ក្នុង​តំបន់។

 

បច្ចុប្បន្ន​ AFF មាន​ការ​ប្រកួត​ពាន​ក្រុម​​ U-17 និង​ U-19 ​ខណៈ​ដែល​ពាន​រង្វាន់ ​AFF Suzuki Cup គឺ​សម្រាប់​ឈុត​ធំ ប៉ុន្តែ​សម្រាប់​ U-21 វិញ​ គឺ​គ្មាន​ការ​ប្រកួត​ពាន​រង្វាន់​អ្វី​ឡើយ។

 

“យើង​មាន​អារម្មណ៍​ថា យើង​ដូចជា​រំលង​ក្រុម​ U-21 ហើយ​ SEA Games ​នឹង​អាច​ជួយ​បំពេញ​បន្លោះ​នេះ​បាន។ SEA Games ក៏​អាច​ជា​ផ្នែក​មួយ ត្រៀម​ខ្លួន​សម្រាប់​​ក្រុម​សមាគម​អាស៊ាន ​ដើម្បី​ប្រកួត​ប្រជែង​នៅ​វគ្គ​ជម្រុះ​ 2020 Tokyo Olympic ​ផង​ដែរ”។ លោក​ Azzuddin ​បាន​ថ្លែង។

 

​ការ​ប្រកួត​វគ្គ​ជម្រុះ​ Olympic ​នឹង​ត្រូវ​​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១៩ ​ហើយ​កីឡាករ ដែល​មក​ពី​ឈុត​ U-21 ​ក្នុង​ក្រុម​ឆ្នាំ​២០១៧ នឹង​អាច​​មាន​តួនាទី​​សំខាន់​ក្នុង​យុទ្ធនាការ​មួយ​​នេះ (Olympic ប្រើឈុត U-23)។

 

សម្រាប់​ប្រិយមិត្ត​វិញ យល់​ស្រប​ឲ្យ​ប្រើ​ក្រុម U-21 ជំនួស U-23 ដែរ​ឬ​ទេ?

 

-ចុចអាន៖ U23 ​ថៃ​ស៊ី​ U23​ មីយ៉ាន់ម៉ា​ ៣-០ ​​​​​ការពារ​មេដាយ​មាស​​នៅ​​ស៊ីហ្គេម​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thestar