Liverpool អាច​បាន​៣​ពិន្ទុ​លើក​ដំបូង​នៅ Europa League ឬ​អត់​​យប់​នេះ?

Liverpool អាច​បាន​៣​ពិន្ទុ​លើក​ដំបូង​នៅ Europa League ឬ​អត់​​យប់​នេះ?

ម៉ោង​១រំលង​អាធ្រាត្រ​​យប់​នេះ ក្រុម​ហង្ស​ក្រហម Liverpool របស់​​អង់គ្លេស​ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដីរុស្ស៊ី ដើម្បី​ប្រកួត​ជាមួយ​ក្រុម Rubin Kazan ក្នុង​កម្មវិធី UEFA Europa League ពូល B។

 

Liverpool អាច​បាន​៣​ពិន្ទុ​លើក​ដំបូង​នៅ Europa League ឬ​អត់​​យប់​នេះ?

ក្រុមទាំង២ពេលជួបគ្នាជើងទី១

 

ជើងកីឡាករ៖

 

ម្ចាស់​ផ្ទះ​នឹង​លេង​ដោយ​អវត្ត​មាន​កីឡាករ Kuzmin បន្ទាប់​ពី​​រង​ពិន័យ​កាត​ក្រហម​កាល​ពី​ជើង​ទី១ នៅ​ទឹក​ដី​របស់ Liverpool។ ជម្រើស១១នាក់​ ដំបូង​របស់ Rubin Kazan អាច​ជា៖ Ryzhikov; Cotugno, Kverkvelia, Kambolov, Nabiullin; Carlos Eduardo, Ozdoev, Gokdeniz Karadeniz, Georgiev; Devic, Kanunnikov។

 

ខ្សែប្រយុទ្ធ Benteke របស់ Liverpool អាច​នឹង​លេង​ជា​ជម្រើស​ដំបូង​នៅ​យប់​នេះ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ពេល​ប៉ះ Chelsea។ ខ្សែ​បម្រើ Joe Allen និង​ខ្សែ​ការពារ Dejan Lovren អាច​នឹង​ផ្តល់​ឱកាស​លេង​ក្នុង​ឈុត​ដំបូង។ ជម្រើស១១ នាក់​ដំបូង​របស់ហង្ស​ក្រហម​ អាច​ជា៖ Mignolet; Clyne, Skrtel, Lovren, Moreno; Allen, Can, Milner; Firmino, Coutinho; Benteke។

 

ប្រវត្តិជូបគ្នា និងស្ថិតិមួយចំនួន៖

 

កាល​ពី​ជើង​ទី១​ក្នុង​ទឹកដី Anfield រវាង Liverpool និង FC Rubin បាន​បញ្ចប់​ក្នុង​លទ្ធផល ០-០ ប៉ុណ្ណោះ ខណៈ១ គ្រាប់​របស់​ភ្ញៀវ​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Marko Dević ហើយ១ គ្រាប់​របស់​ម្ចាស់​ផ្ទះ​តាម​ស្មើ​ដោយ កីឡាករ Emre Can។

 

FC Rubin ធ្លាប់​ប្រកួត​ជា​មួយ​ក្រុម​មក​ពី​អង់គ្លេស​៧ ដង​ដោយ​ក្នុង​នោះ ឈ្នះ៣ ស្មើ២ និងចាញ់២ ដោយ​ឡែក​ការ​ប្រកួត​នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង​គឺ​ពួក​គេ​មិន​ឈ្នះ​ទាំង​អស់។

 

Liverpool ធ្លាប់​ប៉ះ​ក្រុម​មក​ពី​រុស្ស៊ី ១២ ដង ដោយ​ក្នុង​នោះ​ឈ្នះ៦ ស្មើ២ និង​ចាញ់៤។ ២​ប្រកួត​ចុង​ក្រោយ នៅ​ទឹក​ដី​រុស្ស៊ី Liverpool ចាញ់​ទាំង​២​ដង ហើយ​មិន​អាច​ស៊ុត​បញ្ចូល​ទី​បាន សូម្បី​តែ​១​គ្រាប់។

 

Liverpool អាច​បាន​៣​ពិន្ទុ​លើក​ដំបូង​នៅ Europa League ឬ​អត់​​យប់​នេះ?

 

ព្យាករណ៍​គូ​នេះ​គឺ៖ FC Rubin ១-២ Liverpool។ ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Liverpool អាច​បាន​៣​ពិន្ទុ​លើក​ដំបូង​នៅ Europa League ឬ​អត់​​យប់​នេះ?

 

ប្រែសម្រួល៖ រុន វិរ៉ុត

ប្រភព៖ uefa