ពិតជា​សាហាវ​៖ ធាក់​ប្រពន្ធ​បំបាក់​កនៅ​កណ្តាលផ្លូវ​ដោយ​គ្មាន​ក្តី​អាណិត (​មានវី​ដូ​អូ​)

Sanofi

​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងមកនេះ នៅ​ប្រទេស​ថៃ​បាន​បែកធ្លាយ​វីដេអូ​អំពើ​ហឹ​ង្សា​ដែល​បុរស​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា ប្តី​របស់​ជនរងគ្រោះ​បាន​ប្រើ​ជើង​ធាក់​ប្រុង​បំបាក់​ក​ប្រពន្ធ មិនតែប៉ុណ្ណោះ​បុរស​ជា​ប្តី​បាន​ប្រើ​ជើង​ធាក់​ប្រពន្ធ​ជាច្រើន​ដង និង ទាញ​ក្បាល​អូស​ដូច​សត្វ​ធាតុ​។



​បន្ទាប់ពី​មានការ​រិះគន់​ពី​មហាជន ឱ្យ​ត្រូវតែ​តាម​ចាប់​បុរស​រូបនេះ​មក​ដាក់ទោស​ពី​ការ​អំពើ​ហឹ​ង្សា ទីបំផុត​ប៉ូលិស​បាន​រកឃើញ​អត្ត​សញ្ញា និង ចាប់ខ្លួន​បុរស​ជា​ប្តី​យកមក​ដាក់គុក​។ យោងតាម​ប្រភពព័ត៌មាន បុរស​ជា​ប្តី​គឺមាន​អាយុ ៤៥ ឆ្នាំ រីឯ​ប្រពន្ធ​គឺមាន​អាយុ ៤១ ឆ្នាំ ហើយ​មូល​ហេតុដែល​បណ្តាលឱ្យ​ប្តី​ហ៊ាន​ប្រើ​អំពើ​ហឹ​ង្សា ក៏​ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងពេក​។​



​មុន​ពេលដែល​កើតហេតុ គឺ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​បណ្តើរគ្នា​ទៅ​ផឹកស្រា​នៅ​ហាង​អាហារ​មួយកន្លែង ដល់ពេល​ជិត​ត្រឡប់ទៅផ្ទះ​វិញ ប្រពន្ធ​សុំ​ប្តី​ទៅ​ទិញ​បាយ​ទុក​ញ៉ាំ ហើយ​ប្តី​សង្ស័យថា ប្រពន្ធ​ឆ្លៀត​ទិញ​បាយ​ឱ្យ​បុរស​ម្នាក់​ដែល​នៅ​ជិត​ផ្ទះ ក៏​លួច​តាម​ទៅ​មើល ទីបំផុត​ក៏​ឃើញថា ប្រពន្ធ​ខ្លួន​ពិតជា​ទៅ​ជួប​បុរស​ផ្សេង​ពិតមែន រួច​ក៏​ឈ្លោះ​គ្នា​បណ្តា​ឱ្យ​ប្តី​ប្រើ​ហឹ​ង្សា​ដ៏​ព្រៃផ្សៃ​បែបនេះ​៕ ខេ​រី​
(​ប្រភព​៖ ធី​នី ដ​ត​ខាំ​)



#ผัวโหดเตะก้านคอเมียขับรถผ่านไปถนนเส้น ปู่เจ้าสมิงพราย สมุทรปราการ เจอ ผัวเมีย ทะเลาะกัน เลยลงไป ช่วย ทนไม่ไหวจริงๆ———————————-เครดิต@ Poramet Pankerdเว็บเดียวครบ www.12GBET.com ฟุตบอล คาสิโน เกมส์ ชนไก่ สมัคร ฝาก ถอน ทำรายการหน้าเวปได้เลย สมาชิกใหม่รับโบนัส 20% รับโบนัสทุกยอดฝากสุงสุด 30% Call center : 085-719-1000 , 085-719-2000 Line ID : 12GBET

Posted by Lord Clips “คลิปเด็ด” on Wednesday, November 4, 2015

Related