ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន

ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន

យើងបានដឹងរួចមកហើយថា នាឡិកាដៃដ៏ឆ្លាតវៃរបស់ក្រុមហ៊ុន Samsung គឺ Gear S2 Smartwatchត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំង ក្នុងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសដើមកំណើតនៃ Smartwatch នេះ ។ តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា Gear S2 Smartwatch នេះ ក៏បានធ្វើអោយរំជើបរំជួលនៅក្នុងប្រទេសចិនផងដែរ ។ របាយការណ៍នេះបានអោយដឹងថា តម្រូវការនៃ Gear S2 Smartwatch នេះគឺកំពុងតែមានការកើនឡើងនៅក្នុងប្រទេសចិន តាមវេបសាយ JD.com បានអោយឃើញថា Gear S2 Smartwatch ចំនួន 180,000 គ្រឿងទទួលបានការលក់ចេញ ក្នុងរយៈពេលមិនដល់ 8 ម៉ោងផង ។ ចំពោះតម្លៃរបស់ Gear S2 Smartwatch នេះវិញគឺ CNY 2,198 ប្រហែលនឹង 350 $ សំរាប់ម៉ូដែល Standard និង CNY 2,398 ប្រហែលនឹង 380 $ សំរាប់ម៉ូដែល Classic ។ តាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics និយាយថា Gear S2 Smartwatch ដែលបានដាក់លក់រួចហើយនោះ នៅក្នុងសហរដ្ឋអាមេរិក និងចក្រភពអង្លេស អាចនឹងប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរជាមួយនឹង Apple Watch ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន

ចុះថ្ងៃទី 05 ខែវិច្ឆកា ឆ្នាំ 2015 ម៉ោង 02:35 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន
ត្រឹមតែ 8 ម៉ោងសោះ Gear S2 Smartwatch លក់ចេញដល់ទៅ 180,000 គ្រឿង នៅក្នុងប្រទេសចិន