ចាប់ខ្លួន​ជន​សង្ស័យ​២នាក់​ប្តី​ប្រ​ព​ន្ធពាក់​ព័ន្ធ​គ្រឿងញៀន​

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រ​ព​ន្ឋ​ជាប់ពាក់​​ព័ន្ធ​​​ករណីរក្សា​ទុក និង​ចែកចាយ​ថ្នាំ​ញៀន ត្រូវ​បាន​​​នគរបាលក្រុងនិង​ខេត្ត ​​ចាប់​ឃាត់ខ្លួនកាលពី​វេលា​ម៉ោង១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ​វិច្ឆិ​កា ​២០១៥ នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ​ក្រុង​​កំ​ពង់​​ឆ្នាំង ។

​មន្ត្រី​​​នគរបាល បានឱ្យ​​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​​ប្តីប្រពន្ធ​ខាង​លើ​ ប្តី​ឈ្មោះ សោម សំណាង អាយុ២៦ឆ្នាំ ​និង​ប្រ​ព​ន្ឋ​ឈ្មោះ កាញ់ វ​ណ្ណា អាយុ​៣០​ឆ្នាំ ទាំង​២​នាក់​ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។

ប្រភព​ដដែល បាន​បន្ត​ថា ​ដោយសារ​ទទួល​​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​​​លួច​រាយ​ការ​ណ៍ពី​សកម្មភាព​​លួចលាក់​ចែកចាយ​ថ្នាំ​ញៀន​​ទាំង​២នាក់​ប្តីប្រពន្ធ​ខាង​លើ​ សមត្ថកិច្ច​​ដាក់​កម្លាំង​ឃ្លាំមើល​​ដឹង​ថា គ្រួសារ​ខាងលើ​នេះ​ពិតជា​​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​យ៉ាង​ពិត​ប្រក​ដ​មែន ទើប​នៅ​ថ្ងៃ​ទី​៤​​ វិច្ឆិ​កា ​ដោយ​សមត្ថកិច្ច​​​ប្រើប្រាស់​រូបភាព​តាម​ជំនាញ ទើប​ឈាន​ដល់​ការ​​​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ សមត្ថកិច្ច​​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​កញ្ចប់តូច ទូរ​ស័ព្ទដៃ​១​គ្រឿង ប្រាក់​ខ្មែរ៣០​ម៉ឺន​រៀល ស្លាក​លេខ​ម៉ូតូ​១ កន្ត្រៃ​២ ​កាំបិត​កា​កុក​១ ដាវ​សា​មូរ៉ៃ២ ​​និងឧប​ករ​ណ៍សម្រាប់​ជក់​មួយ​ចំនួន ។

​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ ​ត្រូវ​បាន​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នី​តិ​វិធី​ ៕  ​