IMS ក្លាយជា ក្រុមហ៊ុនទីមួយ នៅកម្ពុជាបានឈ្នះ ពានរង្វាន់ MarCom

ភ្នំពេញ៖ ក្រុមហ៊ុន IMS Consulting Group បានក្លាយជាភ្នាក់ងារ ផ្សាយពាណិជ្ជកម្មទី១ នៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ អន្ដរជាតិ MarCom ជាមួយទីភ្នាក់ងារដែល បានឈ្នះពានទាំងប្រាំពីរ រួមមាន៖ ពាន Platinum Awards  ចំនួនពីរ , ពាន Gold Awards ចំនួនបី និងពាន Honorable Mentions ចំនួនពីរ។

ពានរង្វាន់ MarCom គឺជាពាននៃការប្រកួតប្រជែង ជាអន្តរជាតិលើផ្នែក គំនិតច្នៃប្រឌិតដែល រៀបចំមកពី សហរដ្ឋអាមេរិក ទទួលស្គាល់សមិទ្ធផលលេចធ្លោ ពីអ្នកជំនាញផ្នែកទីផ្សារនិងទំនាក់ទំនងផ្សព្វផ្សាយ និងជាការប្រកួត ដ៍ធំបំផុតមួយនៅក្នុងពិភពលោក។

IMS  បានឈ្នះពានរង្វាន់ ដោយផ្អែកលើការច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងការងារទំនាក់ទំនងផ្សព្វផ្សាយ សម្រាប់ក្រុមហ៊ុន Cambodia Brewery Limited (CBL) Anchor Beer, Gold Crown Stout, ក្រុមហ៊ុន Poldanmig, ក្រុមហ៊ុន SanbeFarma, ក្រុមហ៊ុន Great Wall Motors  និងក្រុមហ៊ុន Worldwide Media Production។

លោក ពាង ម៉ាន់ ជាប្រធានក្រុមហ៊ុន IMS បានមានប្រសាសន៍អំពីលទ្ធផលទាំងនេះថា «យើងមានមោទនភាព ណាស់ដែលបានក្លាយជាទីភ្នាក់ងារដំបូងនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យឈ្នះពានរង្វាន់ MarCom និងមានសេចក្តីរីករាយណាស់ដែលឧស្សាហកម្មផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាកំពុងទទួល បានការ ទទួលស្គាល់ជាអន្តរជាតិ»។

ដំណើរការប្រគល់ពានរង្វាន់ត្រូវបានគ្រប់គ្រង និងវិនិច្ឆ័យដោយសមាគមទីផ្សារ និងជំនាញទំនាក់ទំនង (AMCP) ។ អង្គការអន្ដរជាតិរួមមានអ្នកជំនាញផ្នែកច្នៃប្រឌិតរាប់ពាន់នាក់និងត្រួតពិនិត្យពានរង្វាន់និងកម្មវិធីនៃការទទួល បាន ការទទួលស្គាល់ ផ្តល់នូវការវិនិច្ឆ័យនិស្តង់ដារសម្រាប់វាយតម្លៃផ្នែកឧត្តមភាព។

គណៈកម្មការគឺជាអ្នកជំនាញផ្នែកឧស្សាហកម្មដែលស្វែងរកក្រុមហ៊ុននិងបុគ្គលដែលមាន ទេពកោសល្យលើស ពីស្ដង់ដារខ្ពស់នៃឧត្តមភាពនិងការងាររបស់ពួកគេគឺជាតម្លៃគោល សម្រាប់ឧស្សាហកម្មនេះ។ នៅឆ្នាំនេះ មាន ការប្រកួតប្រជែងដែលទទួលបានបេក្ខជនប្រហែល ៦.៥០០នាក់ពីទូទាំងសហរដ្ឋអាមេរិកកាណាដា និងនៅ ទូទាំងពិភពលោក៕

IMS ក្លាយជា ក្រុមហ៊ុនទីមួយ នៅកម្ពុជាបានឈ្នះ ពានរង្វាន់ MarCom