ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

កណ្តាល ៖ នៅវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានពិធីបើកបវេសនកាល ឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ ក្រោមអធិបតីភាព លោកបណ្ឌិត រស់ វណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិ

និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកាំសាប និងមានការ ចូលរួមពីសិស្ស វិទ្យាល័យ និងសិស្ស បឋមសិក្សា ចំនួន ១១០៥ នាក់/ លោកគ្រូ-អ្នកគ្រូចំនួន ៤៧នាក់ និងតំណាងមាតា បិតាសិស្ស/ក្រុមប្រឹក្សាឃុំ និងលោកអភិបាល-អភិបាលរងស្រុក និងមន្ត្រីជំនាញនានាជុំវិញស្រុក ។

ក្រោយពីលោកនាយកសាលា បានធ្វើរបាយការណ៍ រួច លោក និម នីរដេតអភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានអាននូវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាថ្លែងក្នុងឱកាស បើកបវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ ជូនដល់គណៈអធិបតី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស និងមន្ត្រីជុំវិញស្រុក ដើម្បីបានស្តាប់ និងយល់ដឹង នូវខ្លឹមសារដ៏មានសារសំខាន់នេះ។

លោកបណ្ឌិត រស់ វណ្ណា ក៏មានមតិផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ថា ត្រូវខិតខំរៀនសូត្រលើផ្នែកបច្ចេកទេស កុំព្យូទ័រ - ភាសារបរទេស ពីព្រោះប្រទេសយើងនឹងសមាហរណកម្ម ចូលសហគមន៍អាស៊ាន នៅឆ្នាំខាងមុខនេះ-ហើយធ្វើយ៉ាងណា ត្រូវតែខិតខំរៀនសូត្រ ដើម្បីអោយក្លាយខ្លួនជា ទំពាំងស្នងឫស្សីសំរាប់កសាង និងការពារប្រទេសជាតិ-ជាកូនល្អ មិត្តល្អនិងជាពលរដ្ឋល្អ សំរាប់សង្គមជាតិ ។ ព្រោះដូចក្មួយៗបានដឹងហើយថា កំណែទម្រង់លើវិស័យអប់រំ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្នុងន័យពង្រឹងគុណភាពសិក្សា អ្នកចេះទើបប្រឡងជាប់។

លោកបណ្ឌិត ក៏បានអំពាវនាវដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួក សុវត្ថិភាពនៅពេល បើកបរម៉ូតូ និង ដាក់ខ្សែក្រវាត់ជានិច្ចពេលបើកបររថយន្ត ហើយក៏អំពាវនាវឲ្យក្មួយៗជាយុវជនទាំងអស់ ត្រូវតែនៅឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត -បាត់បង់ការសិក្សា-ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិតក៏បានអរគុណ និងលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូ ក្នុងវិស័យអប់រំដែលបានយកចិត្តទុកដាក់ បង្ហាត់បង្រៀន ដល់សិស្សហើយ រាជរដ្ឋាភិបាលក៏បាន បានដំឡើងប្រាក់បៀវត្ស នៅឆ្នាំថ្មីខាងមុខនេះ ជូនគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត រស់ វណ្ណា ក៏បាន រំលឹកពីសម័យ ប៉ុល ពត ឲ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បានដឹងថា ៖ កាលពីសម័យ ប៉ុល ពត គ្មានទេវិស័យអប់រំ និង សាលារៀន ព្រោះសាលារៀន ត្រូវបានគេយកធ្វើជាឃ្លាំង- ឬយកធ្វើជាគុក។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ៤យ៉ាង គឺ៖
១- បញ្ហាហេដ្ឋារចនាសម្ព័ន្ធ/ ២-បញ្ហាទឹក /៣-បញ្ហា ភ្លើង និង៤- បញ្ហាធនធានមនុស្ស ពីព្រោះថាអ្នកមានចំណេះដឹងត្រូវបាន
សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដូច្នេះសម្តេចតេជោ បានលើកជាគោលនយោបាយថា៖ មួយឃ្លា (អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ ) ក្នុងការពង្រឹងវិស័យអប់រំ។

ក្នុងឱកាសបើកបវេសនកាលនេះដែរ លោកបណ្ឌិត រស់ វណ្ណា ក៏បានឧបត្ថម្ភថវិកា-សម្ភារៈ ជូនដល់លោកគ្រូ -អ្នកគ្រូ ៤៧នាក់ ម្នាក់ៗ ២0,000រៀល និងសិស្សានុសិស្ស ដែលទទួលបានចំណាត់ថ្នាក់ពី លេខ១-៣ មានដូចជា ៖
សំរាប់សិស្សវិទ្យាល័យ ហ៊ុន សែន អង្គពពាយ ៖
- សិស្សលេខ១ ចំនួន១០នាក់ ក្នុងម្នាក់ ទទួលបាន កាបូបស្ពាយ១សៀវភៅសរសេរ១០ក្បាល និង ប៊ិច ៥ ដើម ។
- សិស្សលេខ២ ចំនួន១០នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ១០ក្បាល និង ប៊ិច៥ ដើម ។
-សិស្សលេខ៣ ចំនួន ១០នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ៨ក្បាល និង ប៊ិច៥ដើម ។ ចំណែកសិស្សដែល ពុំបានទទួលចំណាត់ថ្នាក់ចំនួន ៣៨៧ នាក់ក្នុងម្នាក់ទទួល បានសៀភៅ២ក្បាល ប៊ិច១ដើម ។
សិស្សបឋមសិក្សាអង្គពពាយ និងក្រាំងម្កាក់៖
- សិស្សលេខ១ ចំនួន ១៧ នាក់ ក្នុងម្នាក់ៗ ទទួល បាន សៀវភៅសរសេរ១២ក្បាល និង ប៊ិច ៥ដើម ។
- សិស្សលេខ២ ចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១០ ក្បាល និង ប៊ិច៥ដើម ។
-សិស្សលេខ៣ ចំនួន១៨នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ៨ ក្បាល និង ប៊ិច៥ដើម ។ ចំណែកសិស្សដែល ពុំបានទទួលចំណាត់ថ្នាក់ចំនួន ៦៣៦ នាក់ក្នុងម្នាក់ៗទទួល បាន សៀភៅ ១ ក្បាល ប៊ិច ១ ដើម ។
-ក្រុមប្រឹក្សាឃុំ ៤នាក់ ម្នាក់ៗ ២0,000រៀល
-ប៉ូលីសប៉ុស្តិ ៥ នាក់ម្នាក់ៗ ២0,000រៀល
-ឧបត្ថម្ភប្រជាការពារឃុំក្រាំងម្កាក់ ថវិកា ២00,000 រៀល និងប្រេង ៧០លីត្រ
-ប្រជាការពារឃុំបែកចានថវិកា ២00,000 រៀល និងប្រេង ១០៥លីត្រ
-ឧបត្ថម្ភអង្គពិធី ២00000រៀល
-ឧបត្ថម្ភបុណ្យសពក្នុងឃុំក្រាំងម្កាក់ ២00,000 រៀល
សរុប មាន ៤,០០០,០០០ រៀល និង៣៥ ដុល្លារ៕

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ

ពិធីបើក បវេសនកាល ឆ្នាំសិក្សា ២០១៥-២០១៦ វិទ្យល័យ ហ៊ុន សែន អង្គពពាយ