First Cambodia សហការជាមួយ ECS VALUE បង្ហាញប្រតិបត្តិការ ដ៏អស្ចារ្យរបស់ Temenos ជាមួយ NetApp Flush និង MetroCluster

ភ្នំពេញ៖ ក្រុមហ៊ុនFirst Cambodia នៅថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥នេះ បានសហការជាមួយក្រុមហ៊ុន ECS VALUE (CAMBODIA) ដែលជាក្រុមហ៊ុន ផ្ដល់ ដំណោះស្រាយផ្នែកប្រព័ន្ធ ព័ត៌មានវិទ្យាដ៏ទំនើបមួយ ឈានមុខគេបំផុតតាមសហគ្រាស និងពាណិជ្ជកម្ម នៅកម្ពុជា ដើម្បីបង្ហាញពីប្រតិបត្តិការដ៏អស្ចារ្យរបស់ Temenos (T24) ជាមួយនឹង NetApp Flush និង MetroCluster ។

លោក ប៉ែន វិទូ ប្រធានផ្នែកលក់ របស់ក្រុមហ៊ុនFirst Cambodia បានមានថ្លែងថា ភាពជាដៃគូ គឺផ្អែកទៅលើការកើនឡើង នៃប្រព័ន្ធទិន្នន័យ ការផ្លាស់ប្ដូរបរិបទថ្មី កំណើននៃការប្រកួតប្រជែង និងតម្រូវការអតិថិជនមានការផ្លាស់ប្ដូរដាក់គំនាបខ្លាំង ទៅលើស្ថាប័នហិរញ្ញវត្ថុ ឲ្យពិនិត្យឡើងវិញ ទៅលើគំរូពាណិជ្ជកម្មរបស់ពួកគេ។ ដូច្នេះវិស័យធនាគារ កំពុងស្វែងរកបច្ចេកវិទ្យាថ្មី ដែលអាចកាត់បន្ថយការចំណាយ និងពេលវេលា។

លោកបានបន្ថែមថា “មូលហេតុខាងលើ បានធ្វើឲ្យពួកយើងរកឃើញនូវ ដំណោះស្រាយTemenos and NetApp នៃការផ្លាស់ប្ដូរថ្មី របស់ប្រព័ន្ធទិន្នន័យគ្រប់គ្រង និងដំណោះស្រាយស្នួលធនាគារ ដែលអាចឆ្លើយតបទៅនឹងការផ្លាស់ប្ដូរ ការរីកចម្រើននៃមុខជំនួញ ប្រកប ដោយភាពជឿនលឿន និងមានប្រសិទ្ធភាព។ ដំណោះស្រាយនេះដែរ ក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុន First Cambodia ផងដែរ”។

លោក សុថ ឆ័យ ប្រធានផ្នែកលក់របស់ក្រុមហ៊ុន T24 ឥណ្ឌូឆៃណា និង ប្រទេសថៃ បានមានប្រសាសន៍ថា “Temenos T24 ផ្ដល់នូវដំណោះស្រាយទាំងស្រុងពី front office រហូតដល់back office ប្រព័ន្ធគ្រប់គ្រង ទំនាក់ទំនងអតិថិជន និង មូលដ្ឋានគ្រប់គ្រង ទៅលើប្រតិបត្តិការស្នូលធនាគារ ដែលអាចដំឡើង និងគ្រប់គ្រងដោយងាយស្រួល សម្រាប់អតិថិជន។ វាមិនស្មុគស្មាញ ទៅលើការរួម បញ្ជូលគ្នាមួយ ទិន្នន័យ back office និង self-service channels ដោយផ្ដល់អត្ថប្រយោជន៍ល្អដល់អតិថិជន ដ៏មានប្រសិទ្ធភាព សុវត្ថិភាព តម្លៃសមរម្យ និងភាពចំណេញច្រើន”។

គួរបញ្ជាក់ថា NetApp បានផ្ដល់នូវដំណោះស្រាយ flash-based ដ៏មានប្រសិទ្ធភាព ទៅលើផ្នែកប្រតិបត្តិការ ផ្ដល់ទិន្នន័យជាក់លាក់ និង ការពារការរីករាលដាល និងចំណេញពេលវេលា លើទីផ្សារប្រកួតប្រជែងសំរាប់កម្មវិធីថ្មី។ ចំណែកប្រព័ន្ធ NetApp និងMetroClusterវិញ បានជួយសម្រួលលើកម្មវិធី ដែលបាត់បង់ឲ្យត្រឡប់មកវិញបាន ដោយរក្សាទិន្នន័យពីមុន ហើយរក្សាទុកនូវទិន្នន័យ ដ៏មានប្រសិទ្ធភាពខ្ពស់៕