សាច់ ឆ្អឹង ប្រហិត មាន់ ខូច​គុណភាព​លក់​ពេញ​ផ្សារ​ប៉ោយប៉ែត

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សាច់ ឆ្អឹង​មាន់ និង​ប្រហិត​ខូចគុណភាព ដែល​ប្រទេស​ជិតខាង​បោះចោល ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​នាំ​ចូល​មក​ពី​ប្រទេស​ថៃ តាម​ច្រក​ត្រង់ និង​ច្រករបៀង ដាក់​តាំង​លក់​តាម​ទីផ្សារ​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃ​ៗ​ ពាសពេញ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​សេរី អត់​មាន​រំខាន​ដល់​សមត្ថកិច្ច​ទេ ។

លោក​ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជុំវិញ​បញ្ហា​ទាំងអស់​ខាងលើ លោក​នឹង​ចាត់ចែង​កម្លាំង​មន្ត្រី​ជំនាញ​របស់​លោក​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​លោក​ថា ចាប់​ដែរ តែ​ចាប់​មិន​អស់​ទេ ។