អាជ្ញា​ធរ​ខេត្ត​ព្រៃ​វែង​ និង​មន្ត្រី​ធន​ធាន​ទឹក​មាន​វិធាន​ការ​បូម​ទឹក​ទន្លេ​ចូល​ក្នុង​ផ្ទៃ​អាង​ទំនប់​ពោធិ៍​បុរី​

ខេត្ត​ព្រៃ​វែង​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៥ លោក​ហាស់ សារ៉េត អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រៃ​វែង​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើ​ម៉ាស៊ីន​បូម​ទឹក​ចំនួន​៣​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្ម​ភាព​បូម​ទឹក​យ៉ាង​គគ្រឹក​គគ្រេង​ពី​ផ្ទៃ​ទន្លេ​ចូល​ផ្ទៃ​អាង​ទំនប់​ពោធិ៍​បុរី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ក្លែង​គង់ ឃុំ​បឹង​ដោល ស្រុក​ព្រះ​ស្តេច​។

លោក​ជុំ សុភី ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​ព្រៃ​វែង​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ផ្ទៃ​អាង​ទំនប់​ពោធិ៍​បុរី​នេះអាច​ស្តុក​ទឹក​ទុក​បាន​រហូត​ដល់​៤៩​លាន​ម៉ែត្រ​គូប​ ឥឡូវ​នេះ​បូម​បាន​៥០​%ហើយ ដោយ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​ចំនួន​៣​គ្រឿង​ដែល​ក្នុង​១​គ្រឿង​បូម​រយៈ​ពេល​២២​ម៉ោង​ ហើយ​ការ​បូម​នេះ​មាន​រយៈ​ពេល​១០​ថ្ងៃ​មក​ហើយ​។

លោក​បន្ត​ថា នឹង​បូម​រហូត​ដល់​រីង​ផ្ទៃ​ទឹក​ទន្លេ បូម​លែង​កើត​ បូម​ឱ្យ​គ្រប់​ត្រូវ​នឹង​បរិមាណ​ផ្ទៃ​អាង​ទំនប់​ពោធិ៍​បុរី​នេះ​ទើប​ឈប់​បូម​។

ផ្ទៃ​ទឹក​ក្នុង​អាង​ទំនប់​ពោធិ៍​បុរី​នេះ​អាច​ស្រោច​ស្រព​ផ្ទៃ​ដី​ធ្វើ​ស្រែ​បាន​ចំនួន​៣៥​០០​ហិកតា​បម្រើ​ឱ្យ​វិស័យ​កសិ​កម្ម​ក្នុង​ស្រុក​២ ​គឺស្រុក​ព្រះ​ស្តេច​ ​​និង​ស្រុក​ពាម​ជរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

  • អាជ្ញា​ធរ​ខេត្ត​ព្រៃ​វែង​ និង​មន្ត្រី​ធន​ធាន​ទឹក​មាន​វិធាន​ការ​បូម​ទឹក​ទន្លេ​ចូល​ក្នុង​ផ្ទៃ​អាង​ទំនប់​ពោធិ៍​បុរី​已关闭评论
  • 207 views
  • Hide Sidebar
    A+
Publish on:2015/11/05  Category:ក្នុងស្រុក