ប៉ូលិស​សង្កាត់វាលវង់​ ឃាត់ខ្លួនយុវជនម្នាក់​ប៉ុនប៉ង​ចូល​ផ្ទះមន្រ្តីយោធា​លួចសម្ភារ

រាជធានីភ្នំពេញ ៖ ​យុវជនម្នាក់បានត្រូវនគរបាល​ប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ​ខណ្ឌ៧មករា ​ឃាត់ខ្លួនពីបទប៉ុនប៉ង​ចូលផ្ទះបុរសម្នាក់​​លួចសម្ភារ ។

ហេតុការណ៍នេះ​បាន​កើតឡើងនៅម៉ោង​​៥និង៣០នាទី​ល្ងាចនៅបូរីកីឡា​ ​អគារ B ជាន់ទី៣​ ​បន្ទប់លេខ៧​ ​ផ្លូវលេខ២១១​ ​ភូមិ១២ ​សង្កាត់វាលវង់ ។

សេចក្តីរាយការណ៍បានបន្តថា ​ជនសង្ស័យឈ្មោះ​ ឈុន ផៃរ៉ាត់​ ភេទប្រុស អាយុ២៥ឆ្នាំ ​មុខរបរមិនពិតបា្រកដ​ មានទីលំនៅក្នុងស្រុកកំពង់សៀម ​ខេត្តកំពង់ចាម ។ ចំណែកម្ចាស់ផ្ទះឈ្មោះ ​រ័ត្ន ឆុន​ ភេទប្រុស អាយុ៤៨ឆា្នំ ​ជាមន្រ្តីយោធាកងវិស្វកម្ម ។

បច្ចុប្បន ​សមត្ថកិច្ចកំពុងកសាង​សំណុំរឿងបញ្ជូនជនសង្ស័យ​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមច្បាប់ ៕