ករណី​វាយ​តំណាងរាស្ត្រ៖ លោក ហ៊ុន សែន លឺថា អ្នក​វាយ​​ខឹង​​នឹង​​​ពាក្យ​ជេ​​រ«អា​​យ៉ង​​យួន»​​

ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​ករណីវាយ​អ្នកតំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ២រូប គឺ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌលកំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ក្នុង​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី៣ ក្រោម​ជំនួស​ប្រទេស​ជប៉ុន នៅ​ថ្ងៃ ៥ វិច្ឆិកា​នេះ។ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងនូវអ្វីដែលខ្លួនបាន​លឺថា ករណី​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ កើតឡើង​ដោយសារតែ​ពាក្យ​ជេរ​ថា «អាយ៉ងយួន»។

សូម​ស្ដាប់​សំឡេង​លោក ហ៊ុន សែន៖

ប្រមុខ​រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​កុំ​ឲ្យ​ប្រើ​ហិង្សា នៅពេល​អ្នកដទៃ​ជេរប្រមាថ ដោយ​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«ហិង្សា​កើតឡើង​មិនមែន​ពួក​បាតុករ​វាយ​ឯណា បើតាម​ការសិក្សា ពួក​បាតុករ​រំសាយ​អស់ហើយ ឃើញ​ទូរទស្សន៍​ផ្សាយ​ល្ងាច​មិញ​ថា អ្នក​មក​សារភាពថា បើកឡាន​ជេរ​ខ្ញុំ​ថា អាយ៉ងយួន...។ តែបើ​វាយ​គេ​គឺ​ខុស​ហើយ បើ​គេ​ជេរ​ខាំមាត់ ដើរ​ចេញទៅ...»៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​