នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកស្រី ប្រគេន​រថយន្ត​ឡិច​ស៊ិ​ច មួយគ្រឿង ដល់​ព្រះសង្ឃ នៅ​វត្ត​ព្រិ​ន្ទ​

​សៀមរាប: ដោយសារ​ទឹកចិត្ត​សប្បុរសធម៌ និង​ជួយ​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធសាសនា ក៏ដូចជា​ជួយ សម្រួល​ដល់​ការ​និមន្ត​របស់​ព្រះសង្ឃ​ផង​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរ បាល​ជាតិ និង​ជា​មេ​បញ្ជា​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ និង​លោកស្រី​កុយ សាលី​ណា បាន​ប្រគេន​រថយន្ត​ឡិច​ស៊ិ​ច​១​គ្រឿង ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ព្រិ​ន្ទ ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​ជ្រាវ ខេត្តសៀមរាប​។​
​    ​
​ពិធី​ប្រគេន​រថយន្ត​ខាងលើ​ធ្វើឡើង​នៅ​វត្ត​ព្រិ​ន្ទ នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ នាំយកទៅ​ប្រគេន​ផ្ទាល់​ដៃដល់​ព្រះចៅអធិការ​វត្ត​ព្រិ​ន្ទ ព្រះនាម​សម សារិទ្ធ ព្រមទាំង​មានការ​ចូលរួម​ពី​ព្រះសង្ឃ អាចារ្យ គណៈ​ក​ម្មា អភិបាលក្រុង​សៀមរាប អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​មានប្រសាសន៍​ទូល​ដល់​ព្រះសង្ឃ​ក្នុង​ឪ​កាស​នោះ​ថា ដោយ​មើលឃើញ​ពី​ការលំបាក ក៏ដូចជា​របស់​ព្រះសង្ឃ​និមន្ត​ទៅ​ឆ្ងាយ ហើយ​គ្មាន​មធ្យោបាយ​ប្រើ ប្រាស់ ទើប​នាយ​ឧ​ត្ត​ម​សេនីយ៍ និង​ក្រុមគ្រួសារ សម្រេច​ទិញ​រថយន្ត​មួយគ្រឿង​ប្រភេទ​ឡិច​ស៊ិ​ច​៤៧០ ប្រគេន​ដល់​ព្រះសង្ឃ ប្រើប្រាស់​ជា​សម្បត្តិ​រួម​ក្នុង​ទី​វត្ត​អារាម​មួយ​នេះ​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ចៅអធិការ​វត្ត​ព្រិ​ន្ទ ក៏ដូចជា​ព្រះសង្ឃ អាចារ្យ គណៈ​ក​ម្មា ពុទ្ធបរិស័ទ​ចំរុះ​ជើងវត្ត​ជានិច្ចកាល បាន​ចូលរួម​ជាប្រចាំ​ក្នុង​ការជួយ​ដល់​សមរភូមិ​ដែល​ការពារ​បន្ទាត់ ព្រំដែន ព្រោះថា​កន្លងមក​ធ្លាប់បាន​ជួយ​ទាំង​ថវិកា និង​សម្ភារៈ ដល់​កងកំលាំងប្រដាប់អាវុធ នៅឯ ទិស​ប្រាសាទព្រះវិហារ ដែលជា​ការរួមចំណែក​ដល់​ធំធេង​របស់​ប្រទេសជាតិ ជាពិសេស​ទៅទៀត នោះ ចៅអធិការ​គឺជា​អតីត​កំលាំងប្រដាប់អាវុធ​មួយរូប នា​សម័យ​រដ្ឋ​កម្ពុជា ហើយក៏​ជា​អតីត​មនុស្ស រួម​អាវុធ​ជាមួយ​នាយ​ដែរ​។​
​    ​
​ជា​ឆ្លើយតប​នា​ឪ​កាស​នោះ ព្រះចៅអធិការ​វត្ត​ព្រិ​ន្ទ ព្រះនាម សម សារិទ្ធ មាន​សង្ឃដីកា​ដោយ​កោតសរសើរ​ដោយស្មោះ ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​ភរិយា ព្រមទាំង​កូនចៅ ដែលជា​និច្ច​ជា​កាល​តែងតែបាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​យ៉ាងច្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​ឲ្យ​មានការ​រីកចំរើន​។​
​    ​
​ចៅអធិការ​វត្ត​បាន​មាន​សង្ឃដីកា​ទៀតថា នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានធ្វើ​សកម្មភាព ជាច្រើន​ចំពោះ​ជាតិ ជាពិសេស​នាពេល​បច្ចុប្បន្ន​នាយ​បាន​ដឹកនាំ​កំលាំង​ទាំង​នគរបាលជាតិ ក៏ដូចជា កងយោធពល​ខេមរភូមិន្ទ ដើម្បី​ការពារជាតិ​មាតុភូមិ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ឲ្យ​មាន​សន្តិ សុខ សុវត្ថិភាព និង​ធ្វើ​ឲ្យ​ប្រជាជន​ទាំង​២​កាន់តែ មាន​ជីវភាព​ប្រសើរឡើង​។​

​ក្នុង​ឪ​កាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ក៏បានផ្តល់​ថវិកា​មួយចំនួន​ដល់​ប្រជា​ការពារ​នគរបាល​ប៉ុស្តិ៍​ជ្រាវ និង​អាជ្ញាធរ​សង្កាត់​ជ្រាវ​ផងដែរ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកស្រី ប្រគេន​រថយន្ត​ឡិច​ស៊ិ​ច មួយគ្រឿង ដល់​ព្រះសង្ឃ នៅ​វត្ត​ព្រិ​ន្ទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកស្រី ប្រគេន​រថយន្ត​ឡិច​ស៊ិ​ច មួយគ្រឿង ដល់​ព្រះសង្ឃ នៅ​វត្ត​ព្រិ​ន្ទ​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និង​លោកស្រី ប្រគេន​រថយន្ត​ឡិច​ស៊ិ​ច មួយគ្រឿង ដល់​ព្រះសង្ឃ នៅ​វត្ត​ព្រិ​ន្ទ​