ជំនាញ​ស្រុក​ពញា​ឭ​និង​ខណ្ឌ​ព្រែក​ព្នៅ សហការគ្នា​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់

កណ្តាល: កម្លាំង​ជំនាញ​ស្រុក​ពញា​ឭ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ខណ្ឌ​ព្រែក​ព្នៅបានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​អំពើ​លួច (​ម៉ូតូ​)​។​ការ​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត​៩​ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ចំណុច ផ្សារព្រែក​ក្ដាម ភូមិ​ព្រែក​ក្ដាម​១ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​

​ជនរងគ្រោះ​ឈ្មោះ ហាក់ សុខា​ភេទ​ស្រី អាយុ​៤១​ឆ្នាំ​មុខរបរ ជាងទង ទីលំនៅ​ភូមិ​កោះចិន ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្ដាល​។​រីឯ​ជនសង្ស័យ​ឈ្មោះ ជុំ សុផលអាយុ​៤០​ឆ្នាំ  មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ​ក្រុម​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​ដកហូត​វត្ថុតាង​ចាប់យក​៖​ម៉ូតូ​១​គ្រឿង ម៉ាកYAMAHA EXCITER ពណ៌ ស លាយ​ខ្មៅ​ផលិត​ឆ្នាំ​២០០៩​ពាក់​ស្លាក​លេខ កណ្ដាល​1 H 6811 និង​ម៉ូតូ​១​គ្រឿង ម៉ាក សង​ការ៉េ ពណ៌​ក្រហម (​ចាស់​)​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ មក​ផ្សារ​ព្រែក​ក្ដាម ដើម្បី​ទៅ​ទិញម្ហូប ដោយបាន​ទុក​ម៉ូតូ នៅ​កន្លែងកើតហេតុ​ខាងលើ ពេលនោះ​ជន​​សង្ស័យ​បានធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ ដោយ​បន្សល់ទុក​ម៉ូតូ​របស់ខ្លួន​១​គ្រឿង ម៉ាកសង​ការ៉េ (​ចាស់​)​រួច​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​​គេចខ្លួន​តាមផ្លូវ​ជាតិ​លេខ​៥ សំដៅទៅ​ភ្នំពេញ ភ្លាមនោះ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អ​ន្ថ​រាគ​មន៍​ខណ្ឌព្រែក​ព្នៅ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ រួមទាំង​ម៉ូតូ​១​គ្រឿង បញ្ជូនមក​អធិការនគរបាល​ស្រុក​ពញា​ឭ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

ជំនាញ​ស្រុក​ពញា​ឭ​និង​ខណ្ឌ​ព្រែក​ព្នៅ សហការគ្នា​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់

ជំនាញ​ស្រុក​ពញា​ឭ​និង​ខណ្ឌ​ព្រែក​ព្នៅ សហការគ្នា​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់
ជំនាញ​ស្រុក​ពញា​ឭ​និង​ខណ្ឌ​ព្រែក​ព្នៅ សហការគ្នា​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​ម្នាក់