ចេ​តី​យ ឃុន​ឆាង កំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ខេត្តកោះកុង​

កោះកុង: ចេ​តី​យ​ឃុន​ឆាង ដែល​ឋិត​នៅ​ចំ​ពីមុខ​ទី​រួម​ខេត្តកោះកុង ដែល​មើល​ពី​ចម្ងាយ ប្រៀបដូចជា​កូន​សំពៅ​មួយ​ដ៏​គួរ​ឲ្យ​គយគន់​នោះ បច្ចុប្បន្ន កំពុង​ធើ្វ​ឲ្យ​ភ្ញៀវទេសចរ​
​មកពី​ទីជិត​ឆ្ងាយ​មានការ​ចាប់​អារ​ម្ម​ណ៏​និង​ធើ្វ​ដំណើ​ទៅកាន់​ទីនោះ ដើម្បី​បាន​ស្គាល់ និង​អ៊ុច​​ធូប​បុណ្យ​ស្រន់​សុំ​សេច​កី្ត​សុខ​ចំរើន​។​
​    ​
​លោក ទេព សោ​ភ័​ណ្ឌ ម​ន្រី្ត​សាលាខេត្ត​កោះកុង និង​ជា​អ្នក​ធើ្វ​ការស្រាវជ្រាវ​ពី​ប្រវត្តិ​ចេតិយ​ខាងលើ បាន​រៀបរាប់​ប្រាប់រ​សី្ម​កម្ពុជា​ថា មូលហេតុ​ដែល​ធើ្វ​ឲ្យ​បូជនីយដ្ឋាន​មួយ​នេះ​ ទទួលបាន​នូវ​ការទាក់ទាញ​ពី​សំណាក់​អ្នកទេសចរ​ទូទៅ គឺ​ដោយសារ​ទីនោះ មាន​ប្រវត្តិ​​ទាក់ទង​ទៅ​និង​រឿងព្រេង​បុរាណ​មួយ ដែល​និយាយ​ពី​បុរស​ពីរ​នាក់​បាន​ស្រឡាញ់​នារី​ម្នាក់​រហូត​មានរឿង​ប្តឹងផ្តល់​ទៅដល់​ព្រះរាជា​នា​សម័យ​នោះ​។​
​    ​
​បច្ចុប្បន្ន​ក្រៅពី​ចេតិយ គេ​ក៏​នូវ​ឃើញ​មាន​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ ដែលជា​ទីកន្លែង​ទាត់សី​របស់​ឃុន​ឆាង​ឃុន​ផែន​ផងដែរ ដែល​ស្ថិតនៅលើ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយកន្លែង ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដោយសារ​ទីនោះ សព្វថ្ងៃ​ពុំមាន​ផ្លូវ​ឡាន​ចូលទៅ​ដល់ ដូច្នេះ​ពុំ​សូវ​មាន​អ្នកទេសចរ និង​អ្នកសិក្សា​ចុះទៅ​ស្រាវជ្រាវ ដើម្បី​បាន​ស្គាល់ និង​ស្វែងយល់​ទេ​។​
​    ​
​លោក ទេព សោ​ភ័​ណ្ឌ បាន​ឲ្យ​ដឹងថា ប្រវត្តិ​រឿង​ចេតិយ​ឃុន​ឆាង​បើតាម​ចាស់ៗ រស់នៅ​តំបន់​នោះ បាន​តំណាល​ឲ្យ​ដឹងថា គឺជា​រឿងព្រេង​បុរាណ ដែល​បាន​រៀបរាប់​ពី​ស្នេហា​ត្រី​​កោណ​រវាង​បុរស​ពីរ​នាក់​និង​នារី​ក្រមុំ​ដ៏​ស្រស់ស្អាត​ម្នាក់ គឺ​ឈ្មោះ​នាង​ភឹម​។ ឃុន​ឆាង ដែលជា​​កូន​គ្រួសារ ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ប៉ុន្តែ​មាន​រូបរាង​ពុំ​សូវ​ស្អាត​ក្បាលទំពែក ក្បាលពោះ​កំប៉ោង ដែល​សម្បូរ​ដោយ​ល្បិចកល​បាន​ស្រឡាញ់ និង​ចូល​សី្ត​ដណ្តឹង​នាង​ភឹម ធើ្វ​ជា​ប្រពន្ធ តែ​នាង​ភឹម ពុំបាន​ស្រឡាញ់​គាត់​ដោយស្មោះ​ទេ បែរជា​ផិតក្បត់​ទៅ​ស្រឡាញ់​មេទ័ព ឈ្មោះ​ឃុន​ផែន​វិញ​។​
​    ​
​នៅពេល​ឃុន​ឆាង បានដឹង ក៏​នាំយក​រឿងនេះ ទៅប្តឹង​ដល់​ស្តេច​។ សេ្ត​ច​ក៏បាន​កាត់​
​សេចក្តី​ឲ្យ​ពុះ​នាង​ភឹម​ជា​ពីរ​ចំណែក​ចែកគ្នា​(​បើតាម​លោក​សោ​ភ័​ណ្ឌ​បាន​បញ្ជាក់ថា នៅក្នុង​​ឯកសារ​ពុំ​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា ខាង​ណា​បាន​មួយ​កំណាត់​លើ​និង​ខាង​ណា​បាន​មួយ​​កំណាត់​ក្រោម​ទេ​)​។​
​    ​
​លុះ​ក្រោយមក​ឃុន​ឆាង បាន​យក​សាកសព​នាង​ភឹម ទៅ​បញ្ចុះ​នៅ​កន្លែង​នោះ​
​ប៉ុន្តែ​ទោះបីជា​គាត់​មានចិត្ត​ស្អប់ និង​ខឹង​ជាមួយ​នាង ដែលជា​ស្រី​ផិតក្បត់​យ៉ាង ណាក៏ដោយ​​ក៏​គាត់​មានចិត្ត​អាណិត និង​ចង់​ឲ្យ​នាង​ភឹម ឆាប់​ចាប់ជាតិ​ជា​ថី្ម ដោយ​យក​ទង់ព្រលឹង មក​ចង​នៅ​ត្រើយ​ខាងកើត​នៃ​ដងព្រែក​នោះ ឲ្យ​ទល់មុខ​គ្នា​នឹង​កន្លែង​បញ្ចុះសព ហើយក៏​បានក​សាងចេតិយ​មួយ​ទុក​អនុស្សាវរីយ៍ ដើម្បី​រំលឹក​នូវ​សេចក្តីស្នេហា​រវាង​គាត់ និង​នាង​ភឹម​។​

​តំណ​រត​មក នៅ​ត្រើយ​ខាងលិច ក៏មាន​ឈ្មោះ​ភូមិ​ចេតិយ និង​នៅ​ត្រើយ​ខាងកើត ក៏មាន​ឈ្មោះ ភូមិ​​ដងទង់ រហូតមកទល់​សព្វថ្ងៃ​៕

ចេ​តី​យ ឃុន​ឆាង កំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ខេត្តកោះកុង​

ចេ​តី​យ ឃុន​ឆាង កំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ខេត្តកោះកុង​

ចេ​តី​យ ឃុន​ឆាង កំពុង​ក្លាយជា​ទីកន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ​របស់​ខេត្តកោះកុង​
​រូបថត​៖​រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង និង​ផ្ទាំង​ថ្ម ដែលជា​ទីលាន​ទាត់សី របស់​ឃុន​ឆាង ឃុន​ផែន ស្ថិតក្នុង​ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា​