ប្រកាសពីការប្រកួតវ៉ៃ-តប់ក្នុងទ្រុង

ភ្នំពេញ:     ​ភ្នំពេញ​:​សមាគម MMA(Mixed Martial Art)​កម្ពុជា​សហការ​ជាមួយ​ONE Championship បានសម្រេច​រៀបចំ​ការប្រកួត​យុទ្ធ​សិល្ប៍​ចម្រុះ​(​វ៉ៃ​ក្នុង​ទ្រុង​)​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ទៀត​បន្ទាប់ពី​ធ្វើបាន​ជោគជ័យ​កាលពី​ឆ្នាំ​២០១៤មក​ នោះ ។​

​    ​ការប្រកួត​នឹងធ្វើ​នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី ៥ ធ្នូ ។ លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង ជា​ប្រធាន​សមាគម MMA កម្ពុជា​មានប្រសាសន៍ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​ឲ្យ​មានការ​ប្រកួត ​កីឡា​នេះ ។​

​    ​វា​ជា​ក្បាច់គុន​ដែល​យើង​ក៏មានដែរ​ហេតុនេះ​ក្នុង​ថា​នៈ​ជា​ អ្នកជំនាន់ក្រោយ​យើង​ត្រូវតែ​អភិរក្ស​ក្បាច់គុន​របស់​យើង និង អភិវឌ្ឍន៍​វា និង ធ្វើ​ទំនើបកម្ម​ក្បាច់គុន​នេះ​បន្ថែមទៀត ។ ទោះជា​យ៉ាងណា​ក៏​លោក​ព្រមាន​ថា​ការប្រកួត​ត្រូវ​តែ​ឈរលើ​គោលការណ៍ Fair-Play​គឺ​អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែ​បំពេញការងារ​ដោយ​យុត្តិធម៌ ចំពោះ​ការ​ផ្គូរ​ផ្គង​ក៏ត្រូវ​តែមាន​ការថ្លឹងថ្លែង​ពី​សមត្ថភាព​របស់​កីឡាករ ​តើ​គេ​មាន​សមត្ថភាព​អាច​ប្រកួត​គ្នា​បាន​ឬទេ ?

​    ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​នេះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា ONE Kingdom of Khmer ។ Lowen Tynanesដែលជា​អ្នក​ពុំ​ធ្លាប់​ចាញ់​មកពី​ហា​វ៉ៃ​នោះ​ត្រូវ​ប្រកួត​ជាម​យ​យ​ អ្នក​ប្រយុទ្ធ​រុស្ស៊ី Rasul Yakhyaev ក្នុង​ប្រភេទ​ទម្ងន់​ ៧០,៣០​គីឡូក្រាម ។ គូ​នេះ​ប្រកួត​គ្នា​ក្នុង​ថា​នៈ​ជា​គូ​ឯក​សម្រាប់​ឆ្នាំ​២០១៥​នេះ ។​

​     ​អ្នក​ប្រយុទ្ធ​ជនជាតិ​ជប៉ុន​Riku Shibuya ត្រូវ​ប្រកួត​ក្នុង​ថា​នៈ​ជា​គូ​រង​ជាមួយ​អ្នក​ប្រយុទ្ធ​ជនជាតិ​ថៃ​ឈ្មោះ​ Anatpong Bunrad ។​

​    ​ចំពោះ​អ្នក​ប្រយុទ្ធ​កម្ពុជា​សំអាង ឌុន ក៏​ស្វាគមន៍​ជាមួយ​អ្នក​ប្រយុទ្ធ​រួម​ជាតិ​គឺ ចាន់ រតនា ។​កាលពី​ឆ្នាំទៅ​អ្នក​ប្រយុទ្ធ​ទាំង ២ រូបនេះ​ធ្លាប់​ជួបគ្នា​ម្ដង​ហើយដោយ​កាលនោះ​រតនា​បាន​គ្រ​វាសជើង​ចំ ពង របស់​សំអាង ឌុន​ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​រូបនេះ​មិនអាច​បន្ត​ការប្រកួត​បាន ។​

​    ​អាជ្ញាកណ្ដាល​សម្រេច​ប្រគល់​ជ័យជំនះ​ឲ្យ​សំអាង ឌុន ឯ ចាន់ រតនា​ត្រូវ​សម្រេច​ឲ្យ​ចាញ់​ទាំង​មិន​អស់ចិត្ត​តែ​ឆ្នាំនេះ​ការប្រកួត​មួយ​ នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​ចាញ់​-​ឈ្នះ​ដោយ​អស់ចិត្ត​ជាមិនខាន ។​