លោក ស ខេង ​បញ្ជា​ឱ្យ​រក្សា​សុវត្ថិភាព​ដល់​អ្នក​នយោបាយ ​និង​ឥស្សរជន​ក្រោយ​អំពើ​ហិង្សា

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា​ម្សិលមិញ​បាន​ចេញលិ​ខិត​បញ្ជា​ទៅ​ដល់​អភិបាល​ខេត្ត-​រាជធានី ​ត្រូវ​ចាត់​វិធានា​សុវត្ថិភាព​ដល់​អ្នក​នយោបាយ​គ្រប់​និន្នា​ការ និង​ឥស្សរ​ជាន់​ខ្ពស់​ជាតិ រួម​ទាំង​អន្តរ​ជាតិ។ ការចេញ​លិខិត​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើតំ​ណាង​រាស្ត្រ​គណបក្ស​ប្រ​ឆាំង។ បក្ស​ប្រឆាំង​ហៅ​វិ​ធានការ​នេះ​ថា​ជា​ការ​បង្គ្រប់​កិច្ច​។