មាស សុខសោភា ភ័យខ្លួន​ ពេល​មាន​គេលួច​ចូល​គណនីហ្វេសប៊ុកបង្ហោះ​រូបអាសអាភាស

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជួរ​មុខ​នាង មាស សុខ​សោភា បាន​សម្តែង​ការ​ព្រួយបារម្ភ បន្ទាប់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង កាល​ពី​​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ជនអនាមិក​លួច​ចូល​ដោយ​មិនដឹង​ខ្លួន ហើយ​បង្ហោះ​រូប​អាសអាភាស​ជា​បន្តបន្ទាប់ ។

តារាចម្រៀង មាស សុខ​សោភា ចាត់​ទុក​បញ្ហា​នេះ ធ្វើ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​នាង​ជា​តារាចម្រៀង​មាន​ឈ្មោះ​​បោះ​សំឡេង​មួយ​រូប ខណៈ​ដែល​នាង​បាន​ធ្វើការ​អំពាវនាវ និង​សុំ​ទោស​ដល់​អ្នកគាំទ្រ កុំឱ្យ​មានការ​យល់​ច្រឡំ​ចំពោះ​បញ្ហា​ដែល​នាង​មិន​បានដឹង​ខ្លួន​នេះ ។

ឆ្លើយ​តប​បញ្ហា​ខាងលើ មាស សុខ​សោភា បាន​បញ្ចេញ​វី​ដេ​អូ​ខ្លី​មួយ ដើម្បី​បកស្រាយ​រឿងហេតុ ដែល​បាន​កើតឡើង​ទៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​គេ​បាន​លួច​ចូល​ហើយ​បង្ហោះ​រូបភាព​អាសអាភាស​នា​ពេល​នេះ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព