យូអិន សង្ឃឹមថាគ្រប់ភាគី នៅតួកគី នឹងធ្វើការរួមគ្នា យ៉ាងជិតស្និទ ដើម្បីរក្សាសន្ដិភាព និងស្ថេរភាព

យូអិន៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ លោក បាន គីមូន បានសាទរចំពោះ រដ្ឋាភិបាលតួកគី ស្ដីពី ការបោះឆ្នោតសភា និងសង្ឃឹមថាគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធ នៅតួកគី អាចធ្វើការងាររួមគ្នាបាន យ៉ាងជិត ស្និទ ដើម្បីពង្រឹងសន្ដិភាព ស្ថេរភាព និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះដោយលើក ឡើងនូវសម្ដី លោក បាន គីមូន នៅមុខក្រុមអ្នកសារព័ត៌មាន បន្ដទៀតថា លោកសូមសាទរ ចំពោះប្រជាជន និងរដ្ឋាភិបាលតួកគី សម្រាប់ការបោះឆ្នោតសភាកាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ ដែលបានប្រព្រឹត្តទៅដោយរលូន។

អ្នកនាំ ពាក្យរបស់លោក បាន គីមូន បានបន្ថែមទៀតថា លោកជំរុញឲ្យគណបក្សកាន់អំណាច និងគ្រប់ គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេសតួកគី ឲ្យធ្វើការរួមគ្នាយ៉ាងជិតស្និទ ដើម្បីលើកកម្ពស់ សន្ដិភាព ស្ថេរភាព និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសបន្ដទៀត។

គួរបញ្ជាក់ថា គណបក្ស AKP បានក្តោបក្តាប់សម្លេងឆ្នោតច្រើនជាងគេ នៅក្នុងសភា ។ ប្រការ នេះត្រូវបាន ក្រុមអ្នកវិភាគមួយចំនួន មានការភ័យខ្លាច ថានឹងអាចកើតមានឡើងនូវក្រុម ប្រឆាំង ព្រមទាំងអស្ថិរភាព ដែលបង្កឡើងដោយភេរវករ៕

យូអិន សង្ឃឹមថាគ្រប់ភាគី នៅតួកគី នឹងធ្វើការរួមគ្នា យ៉ាងជិតស្និទ ដើម្បីរក្សាសន្ដិភាព និងស្ថេរភាព