មាស សុខសោភា ចេញវីដេអូ សុំអភ័យទោស មិត្តក្នុង Facebook ជាមុន ប្រសិនបើកើត មានបញ្ហាជាថ្មី

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះមាន ការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពី Account Facebook ផ្ទាល់ខ្លួន របស់កំពូល តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រូវបានគេវាយប្រហារ ដោយការ Hack បង្ហោះរូបអាសអាភាស ។ ភ្លាមៗបន្ទាប់ពីមានបញ្ហានេះ តារាស្រីរូបនេះ បានរំលេចសារសុំទោស ទស្សនិកជន ម្តងរួចមកហើយ តែដោយសារតែនាងមិនអស់ចិត្ត ថ្មីៗនេះ នាងក៏រំលេចឃ្លីបវីដេអូ សុំទោសមហាជន ជាថ្មីម្តងទៀត ដើម្បីឲ្យមានភាពជឿជាក់ លើខ្លួនឯងថា ទស្សនិកជន និងអ្នកគាំទ្រ យល់ពីអារម្មណ៍របស់នាង ។

តាមរយៈឃ្លីបវីដេអូ របស់តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា ដែលមានរយៈពេល ជាង១នាទី នាងបាននិយាយ សុំទោសទស្សនិកជន និងអ្នកគាំទ្រជាថ្មី ដែល Account Facebook ផ្ទាល់ខ្លួន របស់នាង មានលេចចេញនូវ រូបភាពអាសអាភាស ហើយនៅក្នុងនោះ នាងបានបញ្ជាក់ថា នាងនិងក្រុមការងាររបស់ Facebook បាននាំគ្នាស្រាវជ្រាវ លើបញ្ហានេះ ចង់ដឹងថា វាកើតឡើង ដោយសារអ្វី ហើយនាងក៏សុំទោស ទស្សនិកជន ជាមុនផងដែរ ប្រសិនបើរឿងនេះ វាកើតឡើង នៅពេលក្រោយទៀត ៕

សូមទស្សនាវិដេអូទាំងស្រុង ជាមួយ LookingTODAY ៖

 Posted by Meas Soksophea on Wednesday, November 4, 2015