ទម្លាប់​​​​​​​​៤​​យ៉ាង​​ ជួយ​បង្ការ​​សក់​កុំ​​ឲ្យ​ឆាប់​ស្កូវ

ទម្លាប់​​​​​​​​៤​​យ៉ាង​​ ជួយ​បង្ការ​​សក់​កុំ​​ឲ្យ​ឆាប់​ស្កូវ

សក់​​ក្បាល​ជា​ផ្នែក​មួយ​នៃ​សម្រស់ សក់​​ពណ៌​ខ្មៅ​រលោង​ស្អាត​ជួយ​បង្កើន​ភាព​ទាក់​ទាញ​​​​​​​ ​ប៉ុន្តែ​ពេល​ចូល​ដល់​វ័យ​កណ្ដាល​​ ​បញ្ហា​សក់​​​​​​ស្កូវ​​អាច​ជា​កង្វល់​​ព្រួយ​បារម្ភ​​មួយ។ តាម​រយៈ​វិបសាយ Brand Insider បាន​ណែ​នាំ​វីធី​សាមញ្ញ​ងាយ​ៗ​​​​មួយ​ចំនួន​ដែល​អាច​បង្ការ​សក់​​កុំ​ឲ្យ​ឆាប់​ស្កូវ៖ ​​

 

ទម្លាប់​​​​​​​​៤​​យ៉ាង​​ ជួយ​បង្ការ​​សក់​កុំ​​ឲ្យ​ឆាប់​ស្កូវ

 

១. ពិសា​ទឹក​ឲ្យ​ច្រើន​គ្រប់​គ្រាន់​

 

ទម្លាប់​​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ (​៦​ទៅ​​៨​កែវ)​ ​អាច​បង្កា​បញ្ហា​សក់​ឆាប់​ស្កូវ​បាន ព្រោះ​កង្វះ​សារជាតិ​ទឹក​​​មិន​អាច​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​បាន​ទៅ​ដល់​ផ្នែក​នៃ​ឬស​សក់​​​ និង​កង្វះ​ជាតិ​សំណើម​នៃ​ស្បែក​ក្បាល។ បញ្ហា​ដូច​នេះ​ដែល​​ឆាប់​បង្ក​ឲ្យ​មាន​សក់​ស្កូវ​​​កើត​ឡើង។ បន្ថែម​ពី​នេះ​ ការ​​ញ៉ាំ​ទឹក​គ្រប់​គ្រាន់​ ជួយ​​លាង​ជម្រះ​​​សារធាតុ​ពុល​​មួយ​ចំនួន​ចេញ​ពី​ក្នុង​រាង​កាយ​ ជួយ​ដល់​ការ​បង្កើត​​កោសិកា​ល្អ​ៗ ក្នុង​នោះ​មាន​ការ​ថែរក្សា​​​​​​​​​​​​​​​​​​​​ពណ៌​សក់​ដើម​​ឲ្យ​នៅ​​ល្អ។

 

២. ជៀស​វាង​ផ្សែង​បារី​ និង​ជាតិ​អាល់កុល​ច្រើន​ក្នុង​ខ្លួន

 

ប្រសិន​បើ​អ្នក​ជក់​បារី ​គួរ​បញ្ឈប់​ចាប់​ពេល​នេះ និង​មិន​គួរ​នៅ​ក្បែរ​អ្នក​​កំពុង​ជក់​បារី​​ឡើយ​។ តាម​ការ​ស្រាវជ្រាវ​​ជា​ច្រើន​បង្ហាញ​ថា​ ​​ផ្សែង​បារី​​មិន​ត្រឹម​តែ​បង្ក​បញ្ហា​ដល់​សុខភាព​​​​​​​​​​ប៉ុណ្ណោះទេ ​​​តែ​​វា​ធ្វើ​ឲ្យ​​រាង​កាយ​​ទ្រុឌ​ទ្រោម​ និង​សក់​​​​​​ឆាប់​ស្កូវ​ដូច​មនុស្ស​ចាស់​ផង​ដែរ។ ​​​​​​​ចំណែក​​ឯ​​ការ​ញ៉ាំ​សុរា​ដែល​ធ្វើ​​ឲ្យ​មាន​​ជាតិ​អាល់កុល​ក្នុង​ឈាម​ច្រើន ក៏​​​ធ្វើ​ឲ្យ​រា​រាំង​​​​​​​​​​​​​​​​រាង​កាយ​ដល់​ការ​​ផលិត​ជាតិ​មេឡានីន ​(ជាតិ​មួយ​​​ធ្វើ​ឲ្យ​ស្បែក​មនុស្ស សក់​ក្បាល និង​ភ្នែក​​ពណ៌​ខ្មៅ) ។ បន្ថែម​ពី​នេះ​ ជាតិ​អាល់កុល​ច្រើន​ក្នុង​ខ្លួន​​ ក៏​បង្អាក់​ដល់​សារធាតុ​បំប៉ន​ទៅ​សក់​ក្បាល​ផង​ដែរ។

 

៣. ញ៉ាំ​សារធាតុ​បំប៉ន​ឲ្យ​គ្រប់​គ្រាន់

 

ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់​ក្នុង​អាហារ​ដូច​ជា​​​ជាតិ​វីតាមីន B ជាតិ​ស័ង្កសី​ក្នុង​គ្រាប់​ល្ពៅ ជាតិ​ទង់​ដែង​ក្នុង​គ្រាប់​ល្ង​ជា​ដើម​ ជាតិ​រ៉ែ​ទាំង​នេះ​គឺ​ល្អ​សម្រាប់​​​​​ការ​រក្សា​​ពណ៌​ដើម​នៃ​​សក់​ក្បាល​​ឲ្យ​នៅ​ល្អ។ ដោយ​ឡែក​វីតាមីន​ A គឺ​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​​វា​បង្ក​ឲ្យ​ការ​ខូច​កោសិកា​​ល្អ​ៗ។ អាហារ​សំបូរ​ជាតិ​ដែក​​​ក្នុង​សណ្ដែក​ដី​ជា​ដើម​ជួយ​ឲ្យ​ដំណើរ​ការ​អុកស៊ីហ្សែន​ក្នុង​ខ្លួន​ល្អ​និង​ជួយ​ឲ្យ​ដំណើរ​ការ​លូត​លាស់​សក់​ថ្មី​ផង​ដែរ។​​​​​​

 

៤. ប្រើ​ផលិត​ផល​​បំប៉ន​សក់​ដែល​ចម្រាញ់​ពី​​សមាស​ធាតុ​ធម្មជាតិ​

 

ការ​ប្រើ​ប្រាស់​​​ផលិតផល​​​​​​ថែ​បំប៉ន​សក់​ និង​សាប៊ូ​កក់​សក់​​​ដែល​ផ្សំ​​ពី​​​​​​សមាសធាតុ​ធម្មជាតិ​គឺ​ល្អ​សម្រាប់​ស្បែក​ក្បាល។ វា​ជួយ​បង្ការ​សក់​កុំ​ឲ្យ​ឆាប់​ជ្រុះ​ប្រសើរ​​ជាង​ផលិតផល​ណា​ដែល​បញ្ចូល​សមាសធាតុ​គីមី​ច្រើន ជា​ពិសេស​បង្ការ​កុំ​ឲ្យ​សក់​ឆាប់​ស​ស្កូវ​តែ​ម្តង៕

 

ចុចអាន៖ វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

ចុចអាន៖ មាន​ស្នាម​ជ្រួញ​លើ​ផ្ទៃ​ថ្ងាស​ គួរ​ធ្វើ​បែប​ណា?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ brandinsider​