ស្នងការខេត្ត បន្ទាយមានជ័យ ប្រាប់ទៅប្រជាពលរដ្ឋ កុំជឿការឃោនា បោកប្រាស់របស់ បក្សប្រឆាំង នាំឲ្យប្រទេសវឹកវរ

បន្ទាយមានជ័យ៖ ជាថ្មីម្តងទៀត ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បាន ប្រាប់ ទៅប្រជាពលរដ្ឋ តាមមូលដ្ឋាន កុំជឿការឃោសនា បោកប្រាស់ របស់គណបក្សប្រឆាំង ដែលនាំឲ្យប្រទេស ជាតិ ធ្លាក់នៅក្នុងភាពវឹវរ និងចលាចលជាដើម ខណ:ដែលសង្គមជាតិ របស់យើងក្រោមការ ដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី មានការរីកចំរើន លើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចគ្រួសារ មានការប្រែប្រួល ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ការលើកឡើងបែបនេះ របស់លោកឧត្តមសេនីយ៏ស្នងការ ខណ:ដែលលោក និងលោកស្រីស្នងការរង បានចុះ ទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងរដ្ឋអំណាចមូលដ្ឋាន ជាង៣០០នាក់ នៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។

នៅចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានមានប្រសាសន៏ថា ឥឡូវនេះប្រទេសជាតិ មានស្ថេរភាពនយោបាយ សន្តិសុខ និងមានសណ្តាប់ធ្នាប់ល្អ ប្រសើរ គ្រប់ទីកន្លែង ដែលប្រជាពលរដ្ឋគ្រប់រូប អាចធ្វើដំណើរដើរបានគ្រប់វេលា ដោយពុំមានបញ្ហាអ្វីនោះទេ ដែល ទាំងនេះ បានមកពីការ ដឹកនាំដោយឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តចតេជោ ហ៊ុន សែន ហើយបាន ជំនះ គ្រប់បែបយ៉ាង យកជីវិតទៅប្រថុយ ជ្រោះមរណ: រហូតធ្វើឲ្យ ប្រទេសកម្ពុជា លែងមានតំបន់ត្រួតត្រា៣ កាលពីអតីតកាល។

លោកស្នងការនគរបាល បានបន្តលើកឡើងថា សម្រាប់គណបក្សប្រឆាំង គឺមិនដែលទទួលស្គាល់ការរីកចំរើន របស់ប្រទេសជាតិនោះឡើយ ផ្ទុយទៅវិញ គិតតែដើរសន្យាខ្យល់ គ្រប់ទីកន្លែង និងប្រើនយោបាយបោកប្រាស់ គ្រប់វីធីសាស្រ្ត គ្មានគោលការណ៏ច្បាស់លាស់ នោះឡើយ ដូច្នេះលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវ បញ្ចប់ការលុងខ្លួន ជឿទៅលើគណបក្សមួយនេះ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ ស្នងការ បានបញ្ជាទៅកម្លាំងនគបាលមូលដ្ឋាន សហការជាមួយអាជ្ញាធរ ប្រជាការពារ និងប្រជាពលរដ្ឋ បង្កើនបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ កាន់តែល្អប្រសើរ សម្រាប់ការរស់នៅ និង រកសីុរបស់បងប្អូនប្រកបដោយមាន ភាពស្ងប់ស្ងាត់ និងបំបាត់ការភ័យខ្លាចរឿង អំពើចោរកម្ម។

ក្រោយបញ្ចប់សំណេះសំណាល លោកស្នងការ អាត់ ខែម បាននាំយកសារុង របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ប្រគល់ជូនរដ្ឋអំណាចមូលដ្ឋាន និងប្រជាពលរដ្ឋ ជាង៣០០នាក់ នោះផងដែរ ៕