សមត្ថកិច្ច ស្រុកកៀនស្វាយ ប្រើធម៌ក្តៅ ចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខផ្សារគគីរ

កណ្តាល ៖ ដោយមើលឃើញ នូវភាពគ្មានសណ្តាប់ធ្នាប់ នៃការដាក់តាំងទំនិញ លក់លយលើចិញ្ចើមផ្លូវ និងការផ្ញើកង់ម៉ូតូ លើទ្រូងផ្លូវនៅមុខផ្សារគគីរ ស្រុកកៀនស្វាយ ដែលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍នោះ លោក អ៊ាវ ចំរើន ស្នងការខេត្ត កណ្តាល បានបញ្ជាមកអធិការស្រុកកៀនស្វាយ ចុះរៀបចំសណ្តាប់ធ្នាប់ នៅទីនោះ ។

ទទួលបានបទបញ្ជា របស់ស្នងការខេត្ត និងតាមការណែនាំ ពីលោក ប៉ា សំអិត អធិការនគរបាលស្រុកកៀនស្វាយ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក ព្រុំ សំណាង អធិការរងស្រុក ទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមដងផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមលោក ព្រុំ សំណាង អធិការរងស្រុកបានឲ្យដឹងថា តាមបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោក ប៉ា សំអិត អធិការស្រុក បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ នៅត្រង់ចំណុចខាងលើនេះ ឲ្យមានភាពទូលាយ បើកផ្លូវជាតិឲ្យបានធំ ព្រោះសព្វថ្ងៃនេះ ប្រជាពលរដ្ឋបានលក់ដូរហៀរដល់ផ្លូវជាតិ។

លោក ព្រុំ សំណាង បានប្រាប់ដល់បងប្អូន ដែលលក់ដូរនៅពីមុខផ្សារគគីរថា ត្រូវលក់ដូរត្រឹមការកូឡាចាប់ពីថ្ងៃនេះតទៅ បើមិនស្តាប់ការណែនាំរបស់សមត្ថកិច្ចទេ នឹងត្រូវសមត្ថកិច្ចអនុវត្តតាមច្បាប់ហើយ និងយកសម្ភារៈទៅរក្សាទុក នៅក្នុងសាលាស្រុកកៀនស្វាយហើយ៕