នគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមដីកាតុលាការ ពីបទលួច មានស្ថានទម្ងន់ទោស

បន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ចេញបទបញ្ជា ឲ្យនគបាលតាមចាប់ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្នុងភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤។

លោកវ ស៊ី ឌី អធិការនគបាលស្រុកមង្គលបុរី បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួន ញាន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងពេលដែលជនសង្ស័យរូបនេះ បានបង្ហាញខ្លួននៅក្នុងភូមិបត់ត្រង់ធំលិច ឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

លោក សី ឌីបានបន្តថា តាមដីកាបង្គាប់ឲ្យសមត្ថកិច្ចយើង តាមចាប់ខ្លួនជនសង្ស័យលេខ២៥៧ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ របស់ចៅក្រមស៊ីបសួរ ថៃ គឹមមុនី បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ មានឈ្មោះ ហួន ញាន ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។

លោកបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនល្មើសនេះបាន នគបាលបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

នគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមដីកាតុលាការ ពីបទលួច មានស្ថានទម្ងន់ទោស