លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ការសាងសង់ផ្ទះថ្មី ១ខ្នង ជូនស្រ្តីមេម៉ាយ ទីទ័លក្រ

ព្រះសីហនុ៖ ដោយមើលឃើញ ពីការលំបាករបស់ស្រ្តីម៉េម៉ាយទីទ័លក្រម្នាក់ រស់នៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរស់នៅក្នុងផ្ទះប្រក់ស្លឹក និងជញ្ជាំងស្លឹកដូងធ្លុះធ្លាយផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាសប្បុរសជន រស់នៅក្នុងក្រុងព្រះសីហនុ បានសំរេច ជួយសាងសង់ផ្ទះថ្មី១ខ្នង ជំនួសផ្ទះចាស់ទ្រុឌទ្រោម ធ្វើអំពីឈើរប្រក់ស័ង្កសី ទំហំ៤ម៉ែត្រ គុណនិង៥ម៉ែត្រ សសរមូល ជញ្ជាំងក្តារប្រភេទផ្ទះទាមផ្ទាល់ដី និងមានចាក់ក្រាលស៊ីម៉ងត៍ ខាងក្នុងផ្ទះផងដែរ ដោយគ្រោងចំណាយតម្លៃ ៣លាន៥សែនរៀល ។

បើតាមប្រសាសន៍ របស់លោក យន់ ឆេង មេឃុំអូរជ្រៅ បានឲ្យដឹងថា ស្រ្តីមេម៉ាយក្រីក្រនេះមានឈ្មោះ មុំ ជា អាយុ៥៧ឆ្នាំ ត្រូវប្តីរត់ចោលទៅយកភរិយាថ្មីមួយទៀត ជាយូរមកហើយ ដោយទុកអោយគាត់រស់នៅលើដីឪពុកក្មេក ជាមួយកូនប្រុសៗ៣នាក់ ដោយមានកូនប្រុសម្នាក់ធ្វើការនៅរោងចក្រ ចំណែកកូនប្អូនៗអាយុ ១៣ និង១៤ឆ្នាំនៅក្នុងបន្ទុកនៅឡើយ ។

លោកមេឃុំក៏បានឲ្យដឹងដែរថា កាលពីកន្លះខែមុនកូនប្រុសច្បង ដែលធ្វើជាកម្មកររបស់ស្រ្តីមេម៉ាយរូបនេះ បានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ បាត់ទៅហើយ ដូច្នេះហើយទើបធ្វើឲ្យជីវភាពគាត់ ពិតជាមានការលំបាកខ្លាំងណាស់ ។ តំណាងលោកឧកញ៉ា ទៀ វិចិត្រ ក៏បានឲ្យដឹងដែរថា ចំពោះការសាងសង់ ផ្ទះថ្មីនេះ នឹងចាប់ផ្តើមនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ស្អែកនេះ ដើម្បីទុកជូនស្រ្តីរូបនេះ ស្នាក់នៅបានសមរម្យ ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ៕