ផូ​ល ស្កូ​ល រិះគន់​អា​ស្លី យ៉ាំ​ង ថា​ជា​កីឡាករ​ពូកែ​បុក​ផ្ដួល​គូប្រកួត

ផូ​ល ស្កូ​ល អតីត​ខ្សែបម្រើ​ក្លិប​បិសាច​ក្រហម​Man Utd​បាន​ក្រើនរំលឹក​ដល់​កីឡាករ អា​ស្លី យ៉ាំ​ង ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​សិស្ស​ប្អូន​ក្នុង​ទឹកដី «​អូ​ល ត្រេ​ហ្វ​ហ្វ​ត​» ត្រូវ​បញ្ឈប់​ទ​ង្វើ​បុក​ផ្ដួល​កីឡាករ​ជា​គូប្រជែង ។

ក្នុង​ពេល​ប្រកួត​យូ​ហ្វា​ឆេ​ម​ពាន​លី​ក កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា Man Utd បាន​យកឈ្នះ​ក្លិប CSKA Moscow ១-០ តាម​រយៈ​កីឡាករ​អា​ស្លី យ៉ាំ​ង​បុក​ផ្ដួល​កីឡាករ​ជ័រ​ជី​ឆេ​ន នី​កូវ ខ្សែការពារ​ក្លិប CSKA Moscow ។ ផូ​ល ស្កូ​ល អតីត​កីឡាករ​ក្លិប Man Utd  បាន​រិះគន់​តាម​រយៈ «BTSport» ថា​៖ « អា​ស្លី យ៉ាំ​ង គួរ​បញ្ឈប់​ទ​ង្វើ​នេះ ព្រោះ​ចាត់​ទុក​ថា​ជា​រឿង​អាម៉ាស់ ។ ខ្ញុំ​មិន​យល់ ឥរិយាបថ​បែប​នេះ​ប្រហែល​ដក់​ជាប់​នៅ​ក្នុង​ខ្លួន​របស់​គេ ឬ​យ៉ាងណា?» ៕