បេន​ហ្សេ​ម៉ា ត្រូវ​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ក្រុម​ជនល្មើស​គំរាម​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង

កីឡាករ​ខា​រី​ម បេន​ហ្សេ​ម៉ា ខ្សែប្រយុទ្ធ​ក្លិប Real Madrid ត្រូវ​បាន​ចាប់ខ្លួន​ក្រោយ​ពី​ប៉ូលិស​សើ​ុ​ប​អង្កេត​លើ​ករណី​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជនល្មើស ដែល​ប្រើ​កាស្សែត​គំរាម​កីឡាករ​ម៉ា​ទី​យ័រ វ៉ាល់​ប៊ូ​អេ​ណា ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង ។

កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា បេន​ហ្សេ​ម៉ា ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​លើ​រឿង​ក្ដី​ដែល​កើតឡើង​កាលពីដើម​ខែកក្កដា ដែល​កីឡាករ​វ៉ាល់​ប៊ូ​អេ​ណា ក្លាយជា​ទិស​ដៅ​នៃ​ការ​គំរាម​ថា បាន​រួមរ័ក​ដូច​រូបភាព​នៅ​ក្នុង​កាស្សែត ។ ទោះជា​យ៉ាងណា លោក​ស៊ី​លវែង ហ្គ័​រ​មី​យេ មេធាវី​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្លិប​Real Madrid រូប​នេះ​បញ្ជាក់​ថា កូនក្ដី​លោក​គ្មាន​ពាក់ព័ន្ធ​ដូច​ការ​ចោទប្រកាន់​ខាងលើ​ទេ ៕

  • បេន​ហ្សេ​ម៉ា ត្រូវ​ចាប់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​នឹង​ក្រុម​ជនល្មើស​គំរាម​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​បារាំង已关闭评论
  • 347 views
  • Hide Sidebar
    A+