អតិថិជន​ប្រាថ្នា​ចង់បាន​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​ងាយស្រួល ពី​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​ថ្មីៗ​

ភ្នំពេញ​: ​ស្រប​ពេលដែល​លំនៅដ្ឋាន​ជាច្រើន​ប្រភេទ​កំពុង​រីកដុះដាល ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស អតិថិជន​ក៏​កំពុងតែ​ប្រាថ្នា​ចង់បាន​លើសពី​លំនៅដ្ឋាន ឬ ផ្ទះ​អឹ​ផាត​មិនដែល​គ្រាន់តែ​មានតម្លៃ​សមរម្យ និង​មាន​គ្រឹះ​រឹងមាំ ពី​ក្រុមហ៊ុន​អចលនទ្រព្យ​នានា ។​

​ពោលគឺ ការបង្កើត​នូវ​សហគមន៍​មួយ​ដែលមាន​សុវត្ថិភាព និង​ប្រជាជន​រស់នៅ​ប្រកបដោយ​ភាពស្និទ្ធស្នាល ព្រមទាំង​មាន​សួនច្បារ​ធំ​ទូលាយ និង​នៅ​ជិត​កន្លែង​កម្សាន្ត​ផ្សេងៗ​ផង​នោះ បាននិងកំពុង​ទាក់ទាញ​អតិថិជន​កាន់តែខ្លាំង​ឡើងៗ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​កំពុងតែ​រីកលូតលាស់​យ៉ាង​លឿន ។​

​យោងតាម លោកស្រី អាន សុធី​តា នាយិកា​រង​ជាន់ខ្ពស់​ក្រុមហ៊ុន​CBRE Cambodia តម្រូវការ​លំនៅដ្ឋាន បែប “​ស៊ីវីល័យ​” គឺជា​សញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពចាស់ទុំ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​កម្ពុ​ជា ហើយក៏​ជា​សញ្ញា​បង្ហាញ​ប្រាប់ថា អតិថិជន​ចាប់ផ្ដើម​ចង់បាន​ច្រើនជាង​មុន​ផងដែរ ។

​លោកស្រី សុធី​តា ថ្លែងថា​៖ “​ប្រជាជន​យើង​ឥឡូវ​ហ្នឹង​គាត់​មាន​តម្រូវការ​ខាង​ហេ​ដ្ឋា​រចនា          ស​ម័​ន្ធ​ល្អ ការរស់នៅ​បែប​ស៊ីវីល័យ​ជាង​មុន ដែល​គាត់​ត្រូវការ​ផ្នែក​តំបន់​បៃតង ហើយ​និង​ត្រូវការ​អាង​ហែល​ទឹក មាន​gym, sauna ហើយ​និង​កន្លែង​ក្មេង​លេង​។ បរិក្ខារ​ទាំងអស់នេះ គឺមាន​តម្រូវការ​ខ្ពស់​ពី​ប្រជាជន​យើង​សព្វថ្ងៃ​”​។​
​លោកស្រី​ថ្លែងបន្ត​ទៀតថា​៖ “​តំបន់​ដែល​ស្ថាបនា ដែលមាន​រុក្ខជាតិ​ពណ៌​បៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង គឺ​វា​ផ្តល់​សារសំខាន់​ដល់​អតិថិជន​ដែល​គាត់​រស់នៅក្នុង​តំបន់​នោះ​គ្រប់​វ័យ​។ ចំពោះ​មនុស្ស​ចាស់​គឺ​គាត់​ទទួលបាន​តំបន់​បៃតង​ដែល​គាត់​អាច​ដើរ​ហាត់ប្រាណ លំហែកាយ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច​។ ខ្ញុំ​យល់ឃើញថា ក្មេង​នឹង​ទទួលបាន​ការលូតលាស់​ទាំង​ផ្នែក​ផ្លូវចិត្ត និង​ផ្លូវកាយ​ប្រសិនបើ​គាត់​រស់នៅក្នុង​តំបន់​ដែល​ផ្តល់​បរិក្ខារ និង​តំបន់​បៃតង​កន្លែង​ដែល​គាត់​រស់នៅ​។​”

​ក្រុមហ៊ុន​មួយ​ដែល​កំពុងតែ​ឆ្លើយតប​ទៅនឹង​និន្នាការ​នេះ គឺ​ក្រុមហ៊ុន​អ័​រ​គី​ដេ វីឡា ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ថ្មី​របស់ខ្លួន​គឺ​គម្រោង អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ (OrkidéThe Royal)​ដែល​គ្រោង​នឹង​សាងសង់​អគារ​ខុន​ដូ​ទំនើប និង​ស្រស់​ឆើតឆាយ​ចំនួន​៦ ជាមួយនឹង​ផ្សារ​ទំនើប ដែល​ប្រមូលផ្តុំ​នូវ​ទំនិញ​ម៉ាក​ល្បីៗ​ជាមួយនឹង​សួន​ទំហំ​ប្រមាណ​ជា​៣​ហិកតា​។ ជាមួយគ្នានេះ​ការសាងសង់​បានចាប់ផ្ដើម​ដំណើរការ​រួចហើយ​ដែរ​សម្រាប់​ផ្ទះ​ប្រកប​របរ​អាជីវកម្ម​និង​ផ្ទះ​វីឡា​។​

​លោកស្រី​ខៀវ​ស​ស៊ី​លៀប​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​អ័​រ​គី​ដេ វីឡា បាន​ថ្លែងថា​៖ “​អ្វី​ដែលជា​គោលបំណង​របស់​យើង​នៅក្នុង​គម្រោង​អ័​រ​គី​ដេ ឌឹ     រ៉ូយ៉ាល់​គឺ​ការបង្កើត​សហគមន៍​មួយ​ដែលមាន​សួនច្បារ​ស្រស់ស្អាត និង     គុណប្រយោជន៍​នៃ​ទីតាំង​ជុំវិញ​ដែលមាន​ដូចជា អាង​ហែល​ទឹក និង​ក្លឹប​កីឡា និង​ជាពិសេស គឺ​ផ្សារ​ទំនើប​ដែលមាន​ប្រព័ន្ធ​ជា​លក្ខណៈ​អន្តរជាតិ​នៅក្នុង​នោះ​ផង​” ។​

​ការសាងសង់​ព្រម​គ្នា​នូវផ្ទះ​វីឡា ផ្ទះ​ប្រកប​របរ​អាជីវកម្ម​ខុន​ដូ និង​ផ្សារ​ទំនើប របស់​គម្រោង​អ័​រ​គី​ដេ ឌឹ រ៉ូយ៉ាល់ នឹង​ផ្តល់​ជម្រើស​ច្រើន​សម្រាប់​ការរស់នៅ ដោយ​អាស្រ័យទៅលើ​ធនធាន​របស់​អតិថិជន ហើយ​គម្រោង​ថ្មី​នេះ​គឺ​ស្ថិតនៅក្នុង​ទីតាំង​មួយ​ដែល​ងាយស្រួល​សម្រាប់​ការរស់នៅ គឺ​ស្ថិតនៅ​ចន្លោះ​ពី​កណ្តាល​ក្រុង និង​ព្រលានយន្តហោះ​។​

​លោកស្រី​ស៊ី​លៀប ថ្លែងបន្ត​ទៀតថា​៖ “​យើង​មាន​ក្តី​ស្រមៃ ក្នុងការ​បង្កើត​សហគមន៍​មួយ​ដែល​អាច​ឲ្យ​លោកយាយ​លោកតា​រីករាយ​នឹង​ការរស់នៅ​ជា​លក្ខណៈ​ឯកជន មាន​ភាព​ស្ងៀមស្ងាត់ នៅពេលដែល​ពួកគាត់​ចូលមក​រស់នៅ​ក្នុងផ្ទះ​វីឡា​របស់​យើង ខណៈដែល​កូនៗ និង​ចៅៗ​របស់គាត់ ដែល​ទើបនឹង​ចាប់ផ្តើម​ជីវិត​ថ្មី​នោះ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ទីតាំង​ទំនើប និង​ផាសុខភាព ដែលមាន​ដូចជា​ផ្សារ​ទំនើប និង​អគារ​ខុន​ដូ ដែល​យើង​គ្រោង​នឹង​បង្កើតឡើង​នេះ​” ។​

​ការយល់ឃើញ​របស់​ក្រុមហ៊ុន នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ គឺ​ចាប់ផ្ដើម​ទទួល​ការគាំទ្រ​រួចទៅហើយ នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ​មាន​អតិថិជន​ជាង ៣០០​នាក់ ហើយ​ដែល​បាន​ចុះឈ្មោះ​ជាវ​លំនៅដ្ឋាន ពី​គម្រោង​អភិវឌ្ឍន៍​ថ្មី​នេះ ដែល​លំនៅដ្ឋាន​ទាំងនោះ​គឺ​ស្ថិតក្នុង​គម្រោង​ខុន​ដូ​ថ្មី​តែម្ដង ។​

អតិថិជន​ប្រាថ្នា​ចង់បាន​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​ងាយស្រួល ពី​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​ថ្មីៗ​

អតិថិជន​ប្រាថ្នា​ចង់បាន​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​ងាយស្រួល ពី​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​ថ្មីៗ​

អតិថិជន​ប្រាថ្នា​ចង់បាន​ការរស់នៅ​ប្រកបដោយ​ផាសុខភាព និង​ងាយស្រួល ពី​គម្រោង​អភិវឌ្ឍន៍ លំនៅដ្ឋាន​ថ្មីៗ​