ជនជាតិ​ចិន​បើករថយន្ត​បត់​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

កណ្តាល: រថយន្ត ឡង់​គ្រី​ស័​រ ៤៧០ មួយគ្រឿង​បើក​ដោយ​ជនជាតិ​ចិន ក្នុង​ល្បឿន​លឿន បានបើក​បុក​ម៉ូតូ មួយគ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នា​ក់រង​​របួសធ្ងន់ ។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ស្ថិតក្នុងចន្លោះ​គីឡូម៉ែត្រ​លេខ​៣២-៣៣​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក​ស្រុក កៀនស្វាយខេត្តកណ្ដាល ។​

ជនជាតិ​ចិន​បើករថយន្ត​បត់​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ហេង សួរ ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែកប្រាឃុំ​ព្រែក​ប្ញ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​ចំណែក​ភាគី​បង្ក​បើក​​ដោយ​ជនជាតិ​ចិន​មានឈ្មោះ ជិន វិញ​ស៊ិន ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ។​

ជនជាតិ​ចិន​បើករថយន្ត​បត់​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​

​តាម​សមត្ថកិច្ច​បាន​ស្រង់​សំដី​អ្នកឃើញ​ហេតុការណ៍​ថា មុនពេល​កើតហេតុ គេបានឃើញ​រថយន្ត​បង្ក​ម៉ាក​ឡង់​គ្រី​ស័​រ ៤៧០ ពណ៌ ប្រផេះ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​2M1999​បើកបរ​ក្នុងទិសដៅ ភ្នំពេញ​ទៅ​អ្នក​លឿង ក្នុង​ល្បឿន​លឿន លុះ​មកដល់ចំណុច​ខាងលើ​រថយន្ត​បាន​បើក​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន បាន​បុក​ម៉ូតូ ម៉ាកហុងដា វេវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំ​1C4117​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពីអ្នក​លឿង​មក​ភ្នំពេញ ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​។​។​

ជនជាតិ​ចិន​បើករថយន្ត​បត់​មិន​ប្រយ័ត្ន បុក​ម៉ូតូ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​