អគ្គីភ័យ​ឆាបឆេះ​អស់​ផ្ទះ​២​ខ្នង នៅ​ក្រុង​ពោធិ៍សាត់​

ពោធិ៍សាត់:  អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​២​ខ្នង កាលពី​វេលា​ម៉ោង​១២​និង​១៥នាទី ថ្ងៃត្រង់ ថ្ងៃទី​៥ ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​

​តាម​ការរៀប​រាបរប​ស់​អុំ​ប្រុស​ថោង តូ មាន​អាយុ​៦៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យដឹងថា មុនពេល​កើតហេតុ គាត់​ឃើញ​អណ្តាតភ្លើង​ផ្ទុះ​ចេញពី​ដំបូលផ្ទះ​ក្នុង​បន្ទប់​កូនរបស់គាត់ ខណនោះ​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆេះ​ឡើង​សន្ធោសន្ធៅ បណ្តាល​ឲ្យឆេះ​ផ្ទះ​របស់គាត់ មាន​ទំហំ​៧​ម៉ែត្រ​X៩​ម៉ែត្រ​ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ​កាច់​២​ខ្នង ដំបូលប្រក់​សង្ក​សី ជញ្ជាំង​ក្តា​ឆេះ​អស់ទាំង​ស្រុង ឆេះ​លុយ​ខ្មែរ​១៥​លាន​រៀល​.​លុយដុល្លា​ជាង​២​ពាន់​ដុល្លា​.​គ្រឿង​អ​ល័​ង្គា​មួយចំនួន​និង​សម្ភារៈ​ក្នុង​មួយចំនួនធំ​ទៀត ។​

​បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​ឈ្មោះ​ថោង ថេ​ង ភេទ​ស្រី​អាយុ​៥៦​ឆ្នាំ​មុខរបរជាជាង​កាត់ដេរ​សម្លៀកបំពាក់ បាន​ឲ្យ​ដឹងថា ការបង្ក​ឲ្យ​មាន​អគ្គីភ័យ​ឆាបឆេះឡើង​នេះ គឺ​បណ្តាលមកពី​ទុសេ​ខ្សែភ្លើង​ចេញពី​បន្ទប់​កូន​របស់​ឈ្មោះ​ថោង តូត្រូវជា​បង​បង្កើត​របស់គាត់ ហើយ​រាលដាល​ទៅ​ឆេះ​ផ្ទះ គាត់ អស់​មួយ​ចំហៀង​មានទំហំ​៧​ម៉ែត្រ​X៨​ម៉ែត្រ ជញ្ជាំង​ក្តា​ដំបូល​ប្រក់ស​ង្គ​សី ឆេះ​លុយ​ខ្មែរ​២​លាន​រៀល​.លុយ​ដុល្លា​២៥០​ដុល្លា​.​លុយ​បាត​២០០​បាត​និ​ឆេះ​សម្ភារៈ​ក្នុងផ្ទះ​​មាន​ខោអាវ​អតិ​ជន​ដែល​គាត់​យក​កាត់ដេរ​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ត្រី​យឹម មករា ប្រធានការិយាល័យ​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តពោធិ៍សាត់​បានបញ្ជាក់​ថា ការឆាបឆេះ​នេះ​បណ្តាលមកពីឆ្លង​ច​ន្ត​រ​អគ្គីសនី​ទើប​បណ្តាល​ឲ្យ​ឆេះ​បែបនេះ ហើយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​បង្កា​ពន្លត់អគ្គីភ័យ​ប្រើប្រាស់​ឡានទឹក​របស់​ស្នងការដ្ឋាននគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ព្រំ សារុន ស្នងការរងនគរបាល​ខេត្តពោធិ៍សាត់ ជួយ​អន្តរាគមន៍​ក្នុងការ​ពន្លត់អគ្គីភ័យ​នេះ    ចំនួន២​គ្រឿង អស់​ទឹក​ចំនួន​៥​ឡាន​ទើប​សមត្ថកិច្ច​នគរបាល​គ្រប់គ្រង​បាន​នូវ​ស្ថាន​ការនៃ​ការឆាបឆេះ​នេះ​បាន​ទាំងស្រុង  ហើយ​ចំពោះ​ការឆាបឆេះ​នេះ​មិនបណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ៕​