គួរឲ្យរន្ធត់! នារីវ័យ១៩ឆ្នាំ ស្រែកយ៉ាងឈឺចាប់ រហូតដាច់ខ្យល់ស្លាប់ ដោយការគប់ដុំថ្ម (មានវីដេអូ)

អាហ្វហ្គានីស្ថាន៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ ត្រូវបានគេបង្ហោះចូល ក្នុងបណ្តាញអ៊ិនធើណេត ដោយក្នុងនោះគឺជា ទិដ្ឋភាពដ៏គួរឲ្យសង្វេគពេកក្រៃ ដែលនារីម្នាក់ត្រូវបាន គេចាប់ចងបោះចូលក្នុង អន្លង់មួយរួច មានមនុស្សមួយក្រុម នាំគ្នាគប់ដុំថ្មដាក់ រហូតទាល់តែនាង ដាច់ខ្យល់ស្លាប់។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពី ថ្ងៃទី២៥ ខែតុលា នៅឯភូមិ​ Firozkoh ខេត្ត Gor របស់ប្រទេស អាហ្វហ្គានីស្ថាន ដែលជាតំបន់មួយ ត្រូវបានកាន់កាប់ ដោយក្រុមតាលីបង់ ហើយនារីជាជនរងគ្រោះ ដែលត្រូវគេគប់ដុំថ្មដាក់ រហូតទាល់តែស្លាប់នោះ មានឈ្មោះថា Rokhsahana។

បើតាមការបញ្ជាក់បន្ថែម របស់ប្រភពបានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការសម្រេចដាក់ទណ្ឌកម្ម ដោយគប់ដុំថ្មសម្លាប់ នារីម្នាក់នោះទាំងរស់ គឺបណ្តាលមកពី នាងបានធ្វើខុសទំនៀមទម្លាប់ប្រពៃណី ដោយបានលួចលាក់ ទៅរួមភេទជាមួយនឹងបុរសជាគូដណ្តឹង របស់ខ្លួនមុនថ្ងៃរៀបការ ហើយក្រោយមករឿងទាំងនេះត្រូវបានបែកធ្លាយ ទើបនាំឲ្យមានការដាក់ទោសបែបនេះតែម្តង។

គួរឲ្យរន្ធត់! នារីវ័យ១៩ឆ្នាំ ស្រែកយ៉ាងឈឺចាប់ រហូតដាច់ខ្យល់ស្លាប់ ដោយការគប់ដុំថ្ម (មានវីដេអូ)
ក្រុមមនុស្សមួយក្រុម កំពុងចោមរោមនាំគ្នា គប់ដុំថ្មសំដៅទៅ Rokhsahana

បើយើងមើលតាមវីដេអូ យើងនឹងបានឃើញនិងស្តាប់ឮ នូវសម្រែកដ៏ឈឺចាប់របស់នាង Rokhsahana នៅពេលដែល មនុស្សមួយក្រុមនាំគ្នា គប់ដុំថ្ម ដោយមិនញញើតដៃ បើទោះជា នាងស្រែកពោរពេញ ដោយក្តីឈឺចាប់ យ៉ាងណាក៏ដោយ។

ជុំវិញករណីមួយនេះ Seema Joyenda ជាអភិបាលខេត្ត Gor បានប្រាប់ឲ្យដឹងថា “នេះគឺជារឿងហេតុ លើកដំបូងដែល បានកើតឡើងក្នុងឆ្នាំនេះ ហើយវាក៏មិនមែន ជារឿងចុងក្រោយបំផុត នោះដែរ។ ស្ត្រីជាទូទៅ នឹងអាចប្រឈមមុខ ចំពោះការទទួលទោស នៅពេលដែលបញ្ហា របស់ពួកគេត្រូវបានបែកធ្លាយ ហើយបើនៅក្នុងខេត្តនេះវិញ ការអភិរក្សចំពោះ អាកប្បកិរិយា និងទំនៀមទម្លាប់ របស់ស្ត្រីគឺមានភាព ម៉ឺងម៉ាត់ និងតឹងរ៉ឹងមែនទែន”។

គូសបញ្ជាក់ផងដែរថា យើងក៏ធ្លាប់បានដឹងមកហើយ នូវការដាក់ទណ្ឌកម្ម ដែលសាហាវព្រៃផ្សៃ បែបនេះទៅលើ នារីៗដែលបានប្រព្រឹត្តខុស យ៉ាងណាមិញ ការគប់ដុំថ្មសម្លាប់ទាំងរស់នេះ ហាក់ដូចជាធ្ងន់ធ្ងរ និងអមនុស្សធម៌បំផុត៕

គួរឲ្យរន្ធត់! នារីវ័យ១៩ឆ្នាំ ស្រែកយ៉ាងឈឺចាប់ រហូតដាច់ខ្យល់ស្លាប់ ដោយការគប់ដុំថ្ម (មានវីដេអូ)
នារីជាជនរងគ្រោះ ស្រែកដោយក្តីឈឺចាប់ ពេលដែលត្រូវគេ គប់ដុំថ្មដាក់

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត