បញ្ហា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ កំពុង​គម្រាមកំហែង ដល់​អ្នកជំងឺ​ហើយ​

បញ្ហា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ កំពុង​គម្រាមកំហែង ដល់​អ្នកជំងឺ​ហើយ​

​ការ​រាលដាល​នៃ​បញ្ហា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ កំពុង​ក្លាយជា​ក្តីកង្វល់​ដ៏​ធំ​មួយ សម្រាប់​អ្នកជំងឺ​ជាច្រើន ដែល​ត្រូវ​ទទួ​ការ​ការព្យាបាល​ដោយ​វះកាត់ ឬ​ថ្នាំ​គីមី​។​

​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ប្រហែល​ជា​ពាក់កណ្តាល នៃ​ការឆ្លង​មេរោគ បន្ទាប់​ពី​ការវះកាត់ ឬ​ការប្រើ​ថ្នាំ​គីមី គឺ​អាច​បណ្តាល​មក​ពី​ការ​ស៊ាំ​នឹង​ថ្នាំ​នេះ​ឯង​។​
​ការវះកាត់​ធម្មតាៗ និង​ការព្យាបាល​ជំងឺមហារីក​ជាច្រើន អាច​នឹង​ជួប​បញ្ហា​ធំ ប្រសិនបើ​អ្នកជំងឺ​ស៊ាំ​នឹង​ថ្នាំ​។​

​ថ្នាំ​ផ្សះ ជាទូទៅ ត្រូវបាន​គេ​ប្រើ​យ៉ាង​ប្រុងប្រយ័ត្ន មុន​នឹង​ឲ្យ​អ្នកជំងឺ​លេប បន្ទាប់​ពី​ការវះកាត់ និង​ការព្យាបាល​ដោយ​ថ្នាំ​គីមី ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​។​
​ជាមួយគ្នា​នេះ​ផង​ដែរ ការ​ស៊ាំ​របស់​បាក់តេរី​បែបនេះ អ្នកជំងឺ​ត្រូវ​ប្រើ​ថ្នាំ​បន្ថែម ឬ​ប្តូរ​ថ្នាំ​ផ្សេងទៀត ហើយ​ការព្យាបាល នឹង​រឹតតែ​ពិបាក​ជាង​មុន​។​

​ការសិក្សា​មួយ ដែល​ដឹកនាំ​ដោយ Laxminarayan បាន​ទទួល​ទិន្នន័យ​ពី​ការសាកល្បង​នានា ក្នុង​ចន្លោះ​ឆ្នាំ ១៩៦៨ និង ២០១១​។ ពួកគេ​បាន​រកឃើញថា មាន​ការឆ្លង​មេរោគ ៣៩ ភាគរយ ពី​ការ​ឆ្លងទន្លេ​ដោយ​វះកាត់​, ៥០ ទៅ ៩០ ភាគរយ ពី​ការ​កាត់​សាច់​ប្រូ​ស្តា​ត​ទៅ​ពិនិត្យ ... ហើយ​វា​បណ្តាល​មកពី សរីរាង្គ​របស់​ពួកគេ​ស៊ាំ​នឹង​ថ្នាំ​។​

​ក្រៅពីនេះ ការព្យាបាល​ដោយ​ថ្នាំ​គីមី អ្នកជំងឺ​ជិត​មួយ​ភាគ​បី ក៏​ជួប​បញ្ហា​ស៊ាំ​នឹង​ថ្នាំ​នេះ​ផងដែរ​។​

​ដូច្នេះ មុន​នឹង​ប្រើ​ថ្នាំ​ផ្សះ​ណាមួយ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង គ្រូពេទ្យ​ជំនាញ​ឲ្យបាន​ច្បាស់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។