​ថ្នាំ​បំបាត់​ការឈឺចាប់ Naproxen

​ថ្នាំ​បំបាត់​ការឈឺចាប់ Naproxen

​ការប្រើប្រាស់​
​ថ្នាំ Naproxen ត្រូវបាន​គេ​ប្រើ ដើម្បី​បំបាត់​ការឈឺចាប់ ក្នុង​ករណី​ជា​ច្រើន ដូចជា ការឈឺ​ក្បាល ចុកពោះ ឈឺ​សាច់ដុំ ឈឺ​ធ្មេញ ...​។ វា​ក៏​អាច​បំបាត់​ការឈឺចាប់ ដែល​បណ្តាល​មកពី ការឈឺចាប់​ពេល​មាន​រដូវ ការ​ហើម​ដៃជើង និង​ការ​តឹង​សន្លាក់ ដោយសារ​ជំងឺ​រលាក​សន្លាក់​ផងដែរ​។

​ថ្នាំ Naproxen ជា​ប្រភេទ​ថ្នាំ​ប្រឆាំង​ការ​រលាក​មិនមែន​ស្តេ​រ៉ូ​អ៊ីត (NSAID)​។​

​ប្រសិនបើ​អ្នក​កំពុង​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ ដូចជា ជំងឺ​រលាក​សន្លាក់ ចូរ​សាកសួរ​វេជ្ជបណ្ឌិត​របស់​អ្នក អំពី​ថ្នាំ​មួយ​នេះ​។​

​វិធី​ប្រើប្រាស់​
​ចូរ​អាន​ការណែនាំ ដែល​មាន​នៅ​លើ​សម្បក​ថ្នាំ និង​សាកសួរ​គ្រូពេទ្យ​របស់​អ្នក មុន​ពេល​ប្រើ​ថ្នាំ​នេះ​។​

​អ្នកជំងឺ ត្រូវ​ផឹកថ្នាំ​នេះ​តាម​មាត់ តាម​វេជ្ជបញ្ជា ដែល​ជា​ទូទៅ ២ ឬ ៣ ដង​ក្នុង​មួយថ្ងៃ ជាមួយ​ទឹក​មួយ​កែវ​ពេញ​។ សូម​កុំ​សម្រាក យ៉ាងហោចណាស់ ១០ នាទី ក្រោយពេល​ប្រើ​ថ្នាំ​នេះ​រួច​។ ដើម្បី​ការពារ​ការ​ឈឺក្រពះ ចូរ​ផឹកថ្នាំ​នេះ​ជាមួយ​អាហារ ទឹកដោះគោ ឬ​ថ្នាំ​ទប់ស្កាត់​អាស៊ីត​។​

​កម្រិត​នៃ​ការប្រើ​ថ្នាំ គឺ​អាស្រ័យ​ទៅលើ លក្ខខណ្ឌ​សុខភាព​របស់​អ្នក និង​ការឆ្លើយតប​ទៅ​នឹង​ការព្យាបាល​។ ដើម្បី​កាត់បន្ថយ ការ​ប្រឈម​នឹង​ការ​ហូរ​ឈាម​ក្រពះ ឬ​ផលវិបាក​នានា ចូរ​ប្រើ​ថ្នាំ​នេះ ក្នុង​កម្រិត​ទាប និង​រយៈពេល​ខ្លី តាម​ដែល​អាច​ធ្វើទៅបាន​។ ចូរ​កុំ​បង្កើន​កម្រិត​ថ្នាំ ឬ​ប្រើប្រាស់​វា​ញឹកញាប់​ពេក​។​

​សម្រាប់​ករណី​មួយ​ចំនួន ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ អ្នក​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​នេះ ក្នុង​រយៈពេល​ពីរ​អា​ទ្យិ រហូតដល់​អ្នក​ធូរស្រាល​។​

​ការប្រុងប្រយ័ត្ន​
​មុន​ប្រើប្រាស់​ថ្នាំ​នេះ សូម​ប្រាប់​គ្រូពេទ្យ​ជាមុន ប្រសិនបើ​អ្នក មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ប្រភេទ​នេះ ឬ​ថ្នាំ​ដ៏ទៃទៀត ដូចជា aspirin, ibuprofen, celecoxib៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។